នាថ្ងៃទី២៥ ខែកញ្ញា Momentក្នុងកម្មវិធី Wechat នៃប្រជាជនខេត្តយូណានពោរពេញដោយព័ត៌មានមួយ គឺសារមន្ទីរខេត្តយូណានបានព្យូរទង់ជាតិប្រទេសចិនយក្សមួយផ្ទាំង។
ទង់ជាតិនេះគ្របលើជញ្ជាំងផ្នែកខាងក្រៅស្ទើរតែទាំងស្រុងនៃសារមន្ទីរខេត្តយូណាន មើលទៅពិតជាអស្ចារ្យណាស់។ យោងតាមការណែនាំពីអ្នកទទួលខុសត្រូវពាក់ព័ន្ធនៃសារមន្ទីរខេត្តយូណានបានឱ្យដឹងថា ទង់ជាតិមួយនេះមានបណ្តោយប្រវែង ៥២ ម៉ែត្រនិងទទឹងប្រវែង ៣៤,៦៧ ម៉ែត្រ ដែលមានផ្ទៃសរុប ១៨០២,៨៤ ម៉ែត្រការ៉េ។ វាព្យួរនៅអាគារសំខាន់នៃសារមន្ទីរ បែរឆ្ពោះទៅផ្លូវក្វាងហ្វូ ដែលបានក្លាយទៅជាទេសភាពដ៏ប្លែកនិងធ្វើឱ្យមនុស្សដែលធ្វើដំណើរឆ្លងកាត់បានថតរូបទុកជាអនុស្សាវរីយ៍។
យោងតាមដំណឹងបានឱ្យដឹងថា គោលបំណងនៃការព្យួរទង់ជាតិដ៏ធំមួយ ទីមួយគឺជាអំណោយដល់បុណ្យជាតិ និងបង្ហាញបេះដូងស្មោះត្រង់នៃសារមន្ទីរខេត្តយូណានទៅកាន់មាតុប្រទេស ទីពីរគឺស្របពេលនឹង“៧០ ឆ្នាំដ៏រុងរឿង——ពិព័រណ៍សមិទ្ធផលទ្រង់ទ្រាយធំដើម្បីអបអរសាទរខួបគម្រប់៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៃខេត្តយូណានដែលកំពុងរៀបចំនៅមន្ទីរសិល្បៈខេត្តយូណាន នឹងពិព័រណ៍ពិសេស កងទ័ពក្រហមឆ្លង់កាត់ខេត្តយូណានពេលធ្វើចល័តដ៏ឆ្ងាយ(Long March)ដែលនឹងបើកពិព័រណ៍នៅថ្ងៃទី២៩ ខែកញ្ញាដោយសារមន្ទីរខេត្តយូណាន ដើម្បីបង្កើតបរិយាកាសពិសេសក្នុងការទទួលបុណ្យជាតិយ៉ាងអធិកអធម៕
អ្នកសារព័ត៌មាន៖ Duan Jianxin
អ្នកបកប្រែ៖ លីហ្សា