កាលពីថ្ងៃទី ២៣ ខែកញ្ញា លោកស៊ីជីនភីង អគ្គលេខាធិការគណៈកម្មាធិការនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនិងជាប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញទៅកាន់សារមន្ទីរក្រុងប៉េកាំង ដើម្បីទស្សនាពិព័រណ៍សមិទ្ធផលទ្រង់ទ្រាយធំដើម្បីអបអរសាទរខួបគម្រប់ ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្រោមប្រធានបទ ដំណើរដ៏មហិមា សមិទ្ធផលដ៏រុងរឿង ។
លោកស៊ីជីនភីងបានសង្កត់ធ្ងន់ថា សមិទ្ធផលជាប្រវត្តិសាស្ត្រនិងកំណែទម្រង់ជាប្រវត្តិសាស្ត្រដែលប្រទេសចិនថ្មីទទួលបានក្នុងរយៈពេល ៧០ ឆ្នាំ បានបញ្ជាក់យ៉ាងពេញលេញថា មានតែបក្សកុម្មុយនិស្តចិនទេទើបអាចដឹកនាំប្រទេសចិន និងមានតែមាគ៌ាសង្គមនិយមដ៏មានលក្ខណៈពិសេសចិនទេទើបអាចណែនាំប្រទេសចិនទៅកាន់ភាពរុងរឿងនិងវិបុលភាព ។ ត្រូវតែបង្ហាញនិងឃោសនាឱ្យបានល្អនូវដំណើរអភិវឌ្ឍន៍ សមិទ្ធផលដ៏រុងរឿងនិងការបំភ្លឺបទពិសោធន៍នៃប្រទេសចិនថ្មី ដើម្បីលើកទឹកចិត្តបក្សទាំងមូលនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសឱ្យសាមគ្គីគ្នាកាន់តែជិតស្និទ្ធជុំវិញមជ្ឈិមបក្ស ហើយខិតខំតស៊ូឥតឈប់ឈរដើម្បីសម្រេចបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពដ៏ល្អបវរ ៕
អ្នកបកប្រែ:Xu Xiaoxia