បណ្តាអង្គទូតអន្តរជាតិប្រចាំនៅប្រទេសចិនទស្សនាពិព័រណ៍សមិទ្ធផលទ្រង់ទ្រាយធំដើម្បីអបអរសាទរខួបគម្រប់៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

2019-09-26 18:16:35 |ប្រភព:CRI

កាលពី​ថ្ងៃទី២៥​ខែកញ្ញា​ តាម​សេចក្តី​អញ្ជើញ​នៃក្រសួង​ការបរទេសចិន ​បណ្តា​អង្គទូត​អន្តរជាតិ​ប្រចាំនៅ​ប្រទេសចិន​ដែលមកពី​ប្រទេស​ជាង១៣០​និងតំណាង​អង្គការ​អន្តរជាតិ​មួយចំនួន​ដែល​ប្រចាំនៅ​ប្រទេសចិន​​បាន​មកដល់​សាលពិព័រណ៍​ក្រុងប៉េកាំង ​ដើម្បី​ទស្សនា​ពិព័រណ៍​សមិទ្ធផល​ទ្រង់ទ្រាយធំ​ដើម្បី​អបអរសាទរ​ខួបគម្រប់​៧០ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន​ក្រោម​ប្រធានបទ​ ដំណើរ​ដ៏មហិមា​និង​សមិទ្ធផលដ៏​អស្ចារ្យ ។

បណ្តា​អង្គទូត​ទាំងឡាយ​បាន​សម្តែង​ការអបអរសាទរ​ខួបគម្រប់​៧០ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន ។ ​អង្គទូត​ទាំងឡាយ​បាន​បញ្ជាក់ថា​ ខ្លឹមសារ​នៃពិព័រណ៍​គឺសម្បូរ​បែបនិង​គ្រប់ជ្រោងជ្រោយ ​ហើយ​បទពិសោធន៍​ដ៏​ជោគជ័យ​របស់​ប្រទេសចិន​គឺគួរឱ្យ​ប្រទេសនានា​រៀនសូត្រ​តាម ។

  

អង្គទូត​ទាំងអស់​បាន​ជូនពរនិង​ជឿជាក់ថា​ ក្រោម​ការដឹកនាំនៃ​បក្សកុម្មុយនិស្តចិន​ ប្រទេស​ចិននិង​ប្រជាជនចិន​នឹងមាន​អនាគត​កាន់តែភ្លឺស្វាង​និងល្អបវរ ។

អ្នកបកប្រែ:Sun Lingling