លោកស៊ីជីនភីងគូសបញ្ជាក់ថា គ្រប់ជនជាតិត្រូវសាមគ្គីគ្នានិងតស៊ូជាមួយគ្នា ដើម្បីរួមគ្នាកសាងគ្រួសារដ៏ល្អប្រសើរនិងបង្កើតអនាគតដ៏ល្អប្រសើរ

2019-09-27 17:52:15 |ប្រភព:CRI

ព្រឹកថ្ងៃ​ទី២៧​ខែកញ្ញា​ មហាសន្និបាត​ដើម្បី​កោតសរសើរ​ភាពរីកចម្រើន​និងសាមគ្គីភាព​ជនជាតិ​ទូទាំង​ប្រទេសចិន​បានបើកធ្វើ​នៅក្រុងប៉េកាំង​ ។ លោក​ស៊ីជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ ប្រធានរដ្ឋចិន​និងជា​ប្រធាននៃ​គណៈកម្មាធិការ​យោធាមជ្ឈិមចិន​បានអញ្ជើញ​ចូលរួម​មហាសន្និបាត​និងថ្លែង​សុន្ទរកថា ។

លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់ថា ​ដើម្បី​សម្រេច​បាននូវ​ការងើបឡើងវិញ​ដ៏មហិមានៃ​ជនជាតិចិន ​ត្រូវការគ្រប់​ជនជាតិ​ចាប់ដៃគ្នា ​ប្រកៀក​ស្មាគ្នានិង​ខិតខំប្រឹង​ប្រែង​រួមគ្នា​ ។​ យើងគួរតែ​ប្រកាន់ខ្ជាប់​នូវសាមគ្គីភាព​តស៊ូ ​វិបុលភាព​និង​ការអភិវឌ្ឍ​រួមគ្នា ។​ ជំរុញ​ឱបក្រសោប​គ្រប់ជនជាតិ​នានា​ជាមួយគ្នា​យ៉ាងជិតស្និទ្ធ​ដូចជា​គ្រាប់ផ្លែទទឹម​ ជំរុញ​ជនជាតិ​ចិនឱ្យ​ឆ្ពោះទៅកាន់​សហគមន៍​រួមវាសនា​ដ៏មាន​បរិយាប័ន្ន​កាន់តែខ្លាំង​និងកម្លាំង​ប្រមូលផ្តុំ​កាន់តែធំ ​រួមគ្នា​កសាង​គ្រួសារ​ដ៏ល្អបវរ​ និងបង្កើត​អនាគតដ៏​ល្អប្រសើរ ។

 

អ្នកបកប្រែ:Sun Lingling