អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រុមហ៊ុននាយកដ្ឋានគុនមីញផ្លូវដែកចិនគ្រុបឱ្យដឹងថា ចាប់ពីថ្ងៃទី២៨ខែកញ្ញា ក្រុមហ៊ុននាយកដ្ឋានគុនមីញផ្លូវដែកចិនគ្រុបនឹងបើកក្រុមរថភ្លើងល្បឿនលឿនឈ្មោះ ហ្វូស៊ីន CR200Jចំនួន៣គូពីទីក្រុងគុនមីញទៅកាន់ស្រុកហឺខូវ ពីស្ថានីយ៍ខាងត្បូងគុនមីញទៅកាន់ស្រុកហឹខូវដែលស្ថិតនៅកំពង់ផែតាមតំបន់ខ្សែព្រំដែនចិន-វៀតណាមលឿនបំផុតចំណាយរយៈពេលតែ៣ម៉ោង ១០នាទី ទៅកាន់ទីក្រុងមឹងជឺចំណាយតែ២ម៉ោង៧នាទី។ នេះជារថភ្លើងល្បឿនលឿនហ្វូស៊ីបើកទៅកាន់ស្រុងហឺខូវជាលើកដំបូង ដែលវាមានសារៈសំខាន់សម្រាប់ផ្តល់សេវាកម្មនិងច្របាច់បញ្ចូលគ្នានូវគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ ព្រមទាំងកសាងតំបន់ពិសោធន៍ពាណិជ្ជកម្មសេរីចិន(យូណាន)។
យោងតាមដំណឹងបានឱ្យដឹងថា ទីក្រុងគុនមីញទៅកាន់ទីក្រុងមឹងជឺ ស្រុកហឺខូវនឹងបើករថភ្លើងល្បឿនលឿនក្រុមហ្វូស៊ីន៨គូជារាល់ថ្ងៃ។ ក្នុងចំណោមនោះ គុនមីញទៅកាន់មឹងជឺមាន៥គូ គុនមីញទៅកាន់ហឺខូវមាន៣គូ។ អ្នកដំណើរការអាចជិះរថភ្លើងល្បឿនលឿនចេញដំណើរនៅស្ថានីយ៍គុនមីញ ស្ថានីយ៍ខាងត្បូងគុនមីញ ក្រុមរថភ្លើងហ្វូស៊ីនបានចេញដំណើរពីស្ថានីយ៍គុនមីញ ឆ្លងកាត់ស្ថានីយ៍ខាងត្បូងគុនមីញ ស្ថានីយ៍ជានសុយ ស្ថានីយ៍មឹងជឺជាដើម ស្ថានីយ៍គោលដៅជាស្ថានីយ៍ខាងជើងហឺខូវ៕
អ្នកសារព័ត៌មាន៖ Duan Jianxin Duan Yi
អ្នកបកប្រែ៖លីហ្សា