ក្នុងថ្ងៃសម្រាកនៃបុណ្យជាតិដប់មួយ(ដប់មួយគឺថ្ងៃទី១ ខែតុលា)ឆ្នាំនេះ ទូទាំងខេត្តយូណានសរុបបានទទួលភ្ញៀវទេសចរណ៍ ២៧.១២៣ លាននាក់ បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង២១.១% ដែលបានទទួលប្រាក់ចំណូលទេសចរណ៍ជាង ២១.៥៩ពាន់លានយ័នបើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង២២.១%។ ក្នុងចំណោមនោះ បានទទួលភ្ញៀវទេសចរស្នាក់៤.៩៧១លាននាក់ បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង១.១%និងទទួលភ្ញៀវទេសចរកំសាន្តមួយថ្ងៃ២២.១៥២លាននាក់ បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង២៦.៨%។
ក្នុងថ្ងៃសម្រាកនេះ ពណ៌ស្អាតបំផុតក្នុងតំបន់ទេសចរជាពណ៌ក្រហមចិន។ ការបើកឡានខ្លួនឯងនិងរថភ្លើងល្បឿនលឿនជាជម្រើសសំខាន់ក្នុងថ្ងៃសម្រាកបុណ្យជាតិ ឯទីផ្សារទេសចរណ៍តាមតំបន់នានាក្នុងខេត្តយូណានបានបង្ហាញស្ថេរភាពបង្កើនដោយភាពនឹងនរនិងល្បឿនលឿន។
ក្នុងអំឡុងពេលថ្ងៃសម្រាក បរិមាណភ្ញៀវទេសចរនៃតំបន់ទេសចរណ៍ភ្នំព្រិលយូលុងលីចាំង ព្រៃថ្មស៊ីលីនគុនមីញ និងភូមិជនជាតិយូណានបានជាប់ចំណាត់ថ្នាក់លេខ៣នាំមុខទូទាំងខេត្តយូណាន គឺមានចំនួន១៥២ពាន់នាក់ ១១៩ពាន់នាក់និង១០៦ពាន់នាក់ បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង ២៧.៤%២០.៨%និង១២.៩%រៀងគ្នា។ បរិមាណភ្ញៀវទេសចរនៃមណ្ឌលស្វយ័តវេនសាន ទីក្រុងឆុជីន ទីក្រុងលីនឆាំង មណ្ឌលស្វយ័តហុងហឺនិងមណ្ឌលស្វយ័តឈុស្យុងបានកើនឡើង ២០%បើប្រៀបធៀបនឹងឆ្នាំមុន មណ្ឌលស្វយ័ត(ឬទីក្រុង)ចំនួន១១ ទូទាំងខេត្តបានទទួលភ្ញៀវទេសចរលើស១លាននាក់៕
អ្នកសារព័ត៌មាន៖ Wang Huan
អ្នកបកប្រែ៖ លីហ្សា