លោក លីវហឺ ធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីរៀបចំកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាន់ខ្ពស់រវាងចិននិងអាមេរិក វគ្គថ្មីតាមសេចក្តីអញ្ជើញ

2019-10-08 17:57:42 |ប្រភព:CRI

តបតាម​សេចក្តីអញ្ជើញ​របស់​សហរដ្ឋអាមេរិក ​លោក ​លីវហឺ ​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​និងជា​ឧបនាយករដ្ឋមន្ត្រី​ចិន​នឹង​ដឹក​នាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន​ ដើម្បី​រៀបចំ​ធ្វើ​កិច្ចពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជាន់ខ្ពស់​រវាង​ចិន​និង​អាមេរិក​ជាមួយ​លោក​ Robert ​Lighthizer ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​និង​លោក ​Steven ​Mnuchin ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ចាប់ពី​ថ្ងៃទី ​១០ ​ដល់​ថ្ងៃទី ​១១ ​ខែតុលា ​។​

សមាជិក​សំខាន់ៗ​នៃ​គណៈប្រតិភូ​ចិន ​រួមមាន ​លោក ​Zhong ​shan ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន ​លោក ​Yi ​gang ​ប្រធាន​ធនាគារ​ប្រជាជន​ចិន ​លោក ​Ning ​jizhe ​អនុប្រធាន​នៃ​គណៈកម្មាធិការជាតិ​កំណែ​ទម្រង់​និង​អភិវឌ្ឍន៍​នៃ​ប្រទេសចិន​និង​លោក ​Liao ​min ​អនុរដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​ជាដើម៕​

 

អ្នកបកប្រែ:Wei Wei