ដោយសារប្រទេសចិនមានប្រជាជនចំនួន១.៤ពាន់លាននាក់ដែលជាក្រុមមនុស្សមានប្រាក់ចំណូលមធ្យមក្នុងចំនួនច្រើនបំផុតនៅលើពិភពលោក ទីផ្សាដ៏ធំនិងកម្លាំងទិញដ៏រឹងមាំបានក្លាយទៅជាការធានាដែលអាចទុកចិត្តបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដើម្បីអបអរសាទរថ្ងៃបុណ្យជាតិចិនឆ្នាំនេះ ការចំណាយលើវិស័យទេសចរណ៍បានឈានដល់កម្រិតខ្ពស់ថ្មីមួយ ក្នុងរយៈពេល៧ថ្ងៃទូទាំងប្រទេសទទួលបានភ្ញៀវទេសចរក្នុងស្រុកចំនួន៧៨២លាននាក់ បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង៧,៨១% ឯប្រាក់ចំណូលទេសចរណ៍ក្នុងស្រុកបានកើនដល់៦៤៩,៧១ពាន់លានយ័ន បើប្រៀទិន្នន័យនៃការចំណាយដ៏ខ្លាំងនិងមានលក្ខណៈលេចធ្លោបំផុតនេះបានបង្ហាញពីកម្លាំងចលករតម្រូវការជាខ្លាំងក្លាក្នុងស្រុកនៃប្រទេសចិន ហើយការចំណាយបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចប្រទេសចិន។
ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដើម្បីអបអរសាទរថ្ងៃបុណ្យជាតិចិនឆ្នាំនេះ ចំណាយបែបប្រពៃណីដូចជាការទិញទំនិញនិងការបរិភោគគឺមានលក្ខណៈលេចធ្លោបំផុត។យោងតាមទិន្នន័យដែលបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែតុលា ក្រុមហ៊ុនលក់រាយនិងម្ហូបអាហារសម្រេចបានការលក់ចំនួន១៥២០ពាន់លានយ័នបើធៀបនឹងឆ្នាំមុនកើនឡើង៨.៥%។ភោជនីយដ្ឋានដែលមានប្រវត្តិចំណាស់ហាងពិសេសនិងភោជនីយដ្ឋានដែលមានប្រវត្តិចំណាស់ខ្លះនៅទីក្រុងប៉េកាំងបានសម្រេចការលក់កើនឡើង១ដងបើធៀបនឹងពេលធម្មតា។
សកម្មភាពវប្បធម៌មានភាពសម្បូរបែប។យោងតាមការស្ទង់មតិដែលធ្វើឡើងដោយក្រសួងវប្បធម៌និងទេសចរណ៍បានឱ្យដឹងថា ក្នុងអំឡុងពេលឈប់សម្រាក៦៦,៤% នៃភ្ញៀវទេសចរបានទៅទស្សនាតំបន់ទេសចរណ៍វប្បធម៌ ហើយ៥៩,៤៥% នៃភ្ញៀវទេសចរបានទៅទស្សនាតំបន់ផ្លូវប្រវត្តិសាស្ត្រវប្បធម៌។
ស្ថានការណ៍សន្តិសុខជាទូទៅមានស្ថេរភាព។យោងតាមទិន្នន័យរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្ន ពុំមានគ្រោះថ្នាក់លក្ខណៈធ្ងន់ធ្ងរនិងគ្រោះមហន្តរាយធម្មជាតិក្នុងស្រុកចិនទេ។បើប្រៀបធៀបនឹងចំនួនជាមធ្យមនៃរយៈពេល៥ឆ្នាំកន្លងមក ចំនួនអ្នកបាត់ខ្លួននិងអ្នកបាត់បង់ជីវិត ការខូចខាតផ្នែកសេដ្ឋកិច្ចផ្ទាល់ដោយសារគ្រោះមហន្តរាយបានថយចុះក្នុងអត្រា៤៩,៣% និង៥៨,៩% ៕
អ្នកបកប្រែ៖លីហ្សា