សភាពាណិជ្ជកម្មចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុត្រូវបានបង្កើតឡើង

2019-10-16 10:12:37 |ប្រភព:yunnangateway

នាថ្ងៃទី១១ ខែតុលា  ពិធីអបអរសាទរការបង្កើតសភាពាណិជ្ជកម្មចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុបានធ្វើឡើងយ៉ាងឱឡារិកនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដោយមានអញ្ជើញចូលរួមពីលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ  លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ  លោក Wu Guoquan ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅកម្ពុជា  លោក Zhou Haijiang អនុប្រធានសភាពាណិជ្ជកម្មសង្គមស៊ីវិលចិននិងជាប្រធានក្រុមប្រឹក្សាភិបាលនិងCEOនៃក្រុមហ៊ុនHoDo គ្រុប  ព្រមទាំងអ្នកតំណាងនៃសហគ្រាសចិននៅកម្ពុជាជិត ១០០នាក់ផងដែរ។

លោក Chen Jiangang ប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់ពិសេសពិសេស ក្រុងព្រះសីហនុ បានថ្លែងថា ការបង្កើតសភាពាណិជ្ជកម្មចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុ ជាការបង្ហាញដែលជម្រុញទៅមុខទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន-កម្ពុជា  និងកសាងសហគមន៍រួមវាសនារវាងចិន-កម្ពុជាក្នុងយោគសម័យថ្មី។  សភាពាណិជ្ជកម្មនេះនឹងដើរតួនាទីស្ពាននិងខ្សែក្រវាត់រវាងរដ្ឋាភិបាលនិងសហគ្រាសក្នុងសភាពាណិជ្ជកម្ម  ជម្រុញឱ្យសហគ្រាសចិននៅខេត្តព្រះសីហនុអភិវឌ្ឍន៍ដោយមានសុខាភាព  ថែមទាំងញាំងឱ្យសង្គមនិងសេដ្ឋកិច្ចកម្ពុជាអភិវឌ្ឍន៍ទៅមុខ  និងញាំងឱ្យប្រជាជនកម្ពុជាទទួលបានសុភមង្គល  ហើយខិតខំប្រឹងប្រែងដើម្បីធ្វើវិភាគទានសម្រាប់ប្រជាជនតាមតំបន់ចូលធ្វើការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់  និងប្រព្រឹត្តភារៈកិច្ចសង្គម។

  

យោងតាមដំណឹងបានឱ្យដឹងថា បច្ចុប្បន្ននេះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានសហគ្រាសឧស្សាហកម្ម និងសេវាកម្មចំនួន ១៦៥ ដែលមកពីប្រទេសចិន អ៊ឺរ៉ុប អាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ជាដើម អាចស្រូបយកកម្លាំងពលកម្មជិត ៣០០០០នាក់ បានក្លាយជា《ក្បាលម៉ាស៊ីន》៕

អ្នកសារព័ត៌មាន៖ Yu Jiangning

អ្នកបកប្រែ៖លីហ្សា