លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកម៉ាក្រុងប្រធានាធិបតីបារាំងតាមការណាត់

2019-10-16 17:16:34 |ប្រភព:CRI

ថ្ងៃទី​១៥​ខែ​តុលា​  លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​បាន​ជួប​ពិភាក្សា​​តាម​ទូរស័ព្ទ​ជាមួយ​លោក​ម៉ាក្រុង​ប្រធានាធិបតី​បារាំង​តាម​ការ​ណាត់​។​

លោក​ស៊ីជីនភីង​បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក​ម៉ាក្រុង​ដែល​បាន​ផ្ញើ​សារលិខិត​អបអរសាទរ​ដែល​បង្ហាញ​ពី​ភាព​រាក់ទាក់​កក់ក្តី​ក្នុង​ឱកាស​ខួប​ទី​៧០​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិតចិន​។​ លោក​បាន​ថ្លែង​ថា​ ​រដ្ឋាភិបាល​និង​ប្រជាជន​បារាំង​បាន​ជួយ​ជ្រោមជ្រែង​​និង​ផ្តល់​ការ​គាំទ្រ​ជាច្រើន​ដល់​កិច្ច​កសាង​និង​ការ​អភិវឌ្ឍ​របស់ប្រទេស​ចិន​ ​ប្រទេសចិន​នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​យុទ្ធសាស្រ្ត​បើក​ទូលាយ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​ ​រួម​ជាមួយ​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​ក្នុង​នោះ​បូករួម​ទាំង​ប្រជាជន​បារាំង​ផង​ដើម្បី​ជំរុញ​ការ​កសាង​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ​។​

លោក​ម៉ាក្រុង​បាន​ថ្លែង​ថា​ ​ក្រោម​បរិបទ​បច្ចុប្បន្ន​ ​បារាំង​និង​ចិន​បាន​រក្សា​នូវ​ការ​ផ្លាស់ប្តូរ​ជាយុទ្ធសាស្រ្ត​គឺ​ប្រកប​ដោយ​សារ​សំខាន់​។​ ​ប្រទេស​បារាំង​រីករាយ​បង្កើន​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្លាស់ប្តូរ​ជាមួយ​ប្រទេសចិន​លើ​វិស័យ​ពាណិជ្ជកម្ម​ ​ថាមពល​នុយគ្លេអ៊ែរ​ស៊ីវិល​ ​អាកាសចរណ៍​និង​វប្បធម៌ជាដើម​ ​និង​រួម​គ្នា​ជំរុញ​ពហុភាគីនិយម​ ​ក៏ដូចជា​ចាប់ដៃ​គ្នា​ទប់ទល់​នឹង​បញ្ហា​ធំនិង​សំខាន់​ជា​សកល​ដូច​ជា​បង្ហាញ​បរិស្ថាន​និង​បម្រែបម្រួល​អាកាសធាតុ​ជាដើម​៕

 

អ្នកបកប្រែ:Wang Zhaojun