នាថ្ងៃទី១៥ ខែតុលា ម៉ោង៨ និង៤៥ នាទីធ្យូងថ្មនៃប្រទេសឥណ្ឌូនេស៊ីដែលដំឡើងចែកចាយជាឡានកុងតឺន័រចំនួន១៦ សរុបស្មើនឹង៤៧៧តោន ត្រូវបានដឹកជញ្ជូនតាមរថភ្លើងលេខ១២០៩ តាមផ្លូវដែកទទឹង១ម៉ែត្រចិន-វៀតណាម បានដល់ស្ថានីយ៍ព្រំដែនសានយោនៃកំពង់ផែហឺខូវប្រទេសចិន។ នេះជាផ្លូវដែកចិន-វៀតណាមដែលមានប្រវត្តិសាស្ត្រជាងមួយរយឆ្នាំក្នុងការដឹកជញ្ជូនទំនិញមកពីឥណ្ឌូនេស៊ីលើកដំបូង។
យោងតាមដំណឹងបានឱ្យដឹងថា លើកនេះសរុបមានធ្យូងថ្មឥណ្ឌូនេស៊ី២.៧ម៉ឺនតោនដឹកជញ្ជូនតាមសមុទ្រដល់កំពង់ផែHAIPHONG នៃប្រទេសវៀតណាម ធ្យូងថ្មទាំងអស់ឆ្លងកាត់ផ្លូវដែកទទឹង១ម៉ែត្រចិន-វៀតណាម បានដល់ស្ថានីយ៍ព្រំដែនសានយោនៃកំពង់ផែហឺខូវប្រទេសចិន ចុងក្រោយដឹកជញ្ជូនដល់គ្រប់ទិសទីក្នុងប្រទេសចិន។
ផ្លូវដែកទទឹង១ម៉ែត្រចិន-វៀតណាមតភ្ជាប់ទីក្រុងគុនមីញប្រទេសចិននិងកំពង់ផែHAIPHONGប្រទេសវៀតណាម។ ប៉ុន្មានឆ្នាំកន្លងមកនេះក្រុមហ៊ុននាយកដ្ឋានគុនមីញ នៃផ្លូវដែកចិន គ្រុប បានពឹងផ្អែកឧត្តមានុភាពពីកំពង់ផេហឺខូវនិងផ្លូវដែកទទឹង១ម៉ែត្រចិន-វៀតណាម ហើយបើករថភ្លើងដឹកជញ្ជូនទំនិញអន្តរជាតិរវាងស្រុកខៃយួនខេត្តយូណាននិងទីក្រុងHAIPHONGប្រទេសវៀតណាម បានធ្វើឱ្យច្រកដឹកជញ្ជូននៅឧបទ្វីបឥណ្ឌូចិនឆ្លងកាត់បាន សម្រេចរថភ្លើងរួមដឹកជញ្ជូនអន្តរជាតិទៅវិញទៅមកយ៉ាងស្រួលរវាងចិននិងវៀតណាម ព្រមទាំងកម្ពុជាជាដើម។ ចាប់តាំងពីឆ្នាំនេះមក ច្រកធំផ្លូវដែកចិន-វៀតណាមសរុបបានដឹកជញ្ជូនទំនិញ ៤៣.៥ ម៉ឺនតោន ក្នុងចំណោមនោះ ទំនិញចេញទៅក្រៅមានបរិមាណដល់១៨.៣តោន ទំនិញចូលក្នុងប្រទេសចិនសរុប២៥.២ម៉ឹនតោន ៕
អ្នកបកប្រែ៖ Hu Xiaorong
អ្នកបកប្រែ៖ លីហ្សា