ថ្ងៃទី ១៦ ខែតុលា លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកJohn Key អតីតនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់នៅវិមានសភាប្រជាជនចិន ។
ថ្លែងក្នុងកិច្ចជំនួប លោកស៊ី ជីនភីង បានលើកឡើងថា ប្រទេសចិនប្រកាន់ខ្ជាប់ការអភិវឌ្ឍប្រកបដោយសន្តិភាព ទ្វាររបស់ប្រទេសចិនច្បាស់ជានឹងបើកចំហឱ្យកាន់តែធំ ។ ស្វាគមន៍បណ្តាប្រទេសនានាក៏ដូចជាសហគ្រាសដែលមកពីបណ្តាប្រទេសក្តាប់ជាប់កាលានុវត្តភាពអភិវឌ្ឍន៍របស់ប្រទេសចិន ដើម្បីសម្រេចឱ្យបានកាន់តែល្អនូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ លោកស៊ី ជីនភីង រំពឹងទុកថា លោកJohn Key នឹងអាចបន្តជួយបជំរុញកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រជាជននៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោក John Key បានថ្លែងថា ការអភិវឌ្ឍរបស់ប្រទេសចិនជាកាលានុវត្តភាពមួយរបស់ពិភពលោក ។ លោកជឿជាក់ថា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ដែលលើកឡើងដោយលោកស៊ី ជីនភីង ប្រាកដជាអាចទទួលបានជោគជ័យជាក់ជាពុំខាន ។ លោករីករាយបន្តដើរតួនាទីយ៉ាសកម្មក្នុងការជំរុញការយល់ដឹងពីគ្នានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនូវែលហ្សេឡង់និងចិន ៕
អ្នកបកប្រែ:Zhai Qianqian