ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ កិច្ចប្រជុំកំពូលនៃវិស័យឧស្សាហកម្មអ៊ីនធឺណេតពិភពលោកបានបើកធ្វើឡើងនៅក្រុង Shenyang ខេត្ត Liaoning នៅប្រទេសចិន ។ លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារលិខិតដើម្បីសម្តែងអបអរសាទរ ។
លោក ស៊ីជីនភីង បានលើកឡើងថា បច្ចុប្បន្ននេះ បដិវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យានិងឧស្សាហកម្មជុំថ្មីបានពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យឧស្សាហកម្មអ៊ីនធឺណេតបានរីកចម្រើនជាបន្តបន្ទាប់ដែលបានបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការច្នៃប្រឌិតនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនានា ព្រមទាំងបានផ្តល់នូវកាលានុវត្តភាពថ្មីសម្រាប់ការជំរុញការធ្វើសមាហរណកម្មនិងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅទូទាំងពិភពលោក ។ ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការច្នៃប្រឌិតនិងការអភិវឌ្ឍលើវិស័យឧស្សាហកម្មអ៊ីនធឺណេត ហើយប្រទេសចិនរីករាយក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីបន្តលើកកម្ពស់សមត្ថភាពច្នៃប្រឌិតនៃឧស្សាហកម្មអ៊ីនធឺណេតនិងជំរុញការអភិវឌ្ឍដោយស៊ីសង្វាក់គ្នានៃឧស្សាហូបនីយកម្មនិងព័ត៌មានឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅនិងកាន់តែខ្ពស់ ៕
អ្នកបកប្រែ:Wang Xing