លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរជូនចំពោះវេទិកាកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិកលើកទី៣

2019-10-21 18:12:21 |ប្រភព:CRI

លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ផ្ញើ​សារ​លិខិត​អបអរ​សាទរ​ចំពោះ​ការ​បើក​វេទិកា​កិច្ច​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រវាង​ចិន​និង​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​លើក​ទី​៣​នៅ​ទី​ក្រុង​អាប្យា​រដ្ឋធានី​ប្រទេស​សាម័រ​នៅ​ថ្ងៃ​ទី​២១​ខែ​តុលា​នេះ ​។

លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា ​ការ​រៀបចំ​ធ្វើ​វេទិកា​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រវាង​ចិន​និង​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​លើក​ទី​៣​គឺ​ជា​មតិ​ឯកភាពដ៏​សំខាន់​មួយ​ដែល​លោក​នឹង​មេដឹក​នាំ​នៃ​បណ្តា​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​បាន​ឈាន​ដល់ ​ហើយ​រំពឹងថា​ភាគី​ទាំងពីរ​អាច​បង្កើន​ការ​សន្ទនា​គ្នា​ ការ​ផ្លាស់​ប្តូរ​គ្នា​និង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​ឱ្យ​ទទួល​បាន​ការ​វិវឌ្ឍន៍​កាន់តែ​ច្រើន​តាម​រយៈ​វេទិកា​ដ៏​សំខាន់​មួយ​នេះ។

 

អ្នកបកប្រែ:Ma Xiaoqing