ខេត្តយូណាននិងប្រទេសឡាវនឹងអាចបង្កើនបន្ថែមនូវកិច្ចសហប្រតិបត្តិការខាងកំពង់ផែ

2019-10-23 17:11:16 |ប្រភព:yunnangateway

ថ្មីៗនេះ  នាយកដ្ឋាន​គយ​មឹងឡាគ្រប់គ្រងដោយនាយកដ្ឋាន​គយ​គុនមីញបានរៀបចំការប្រជុំពិភាក្សាការងារឆ្នាំ២០១៩ជាមួយនឹងនាយកដ្ឋានបទិនប្រទេសឡាវនៅស្រុកមឹងឡាខេត្តយូណាន។

ភាគីទាំងពីរបានរំលឹកឡើងវិញនូវស្ថានភាពរៀបចំកិច្ចសហប្រតិបត្តិការតាំងពីឆ្នាំមុន ជាពិសេសសមិទ្ធផលទទួលបានពីផ្នែកការកំណែទម្រង់គយ  ភាពងាយស្រួលចេញចូលច្រកព្រំដែន  សេវាកម្មចេញចូលច្រកព្រំដែនដោយល្បឿនលឿនសម្រាប់សម្ភារៈកសាងផ្លូវដែកចិន-ឡាវ ការវាយប្រហាររួមលើការគេចពន្ធ  ការផ្លាស់ប្តូរព័ត៌មានជាដើម។  ជាមួយគ្នានេះ  បានឯកភាពមតិគ្នានៅផ្នែកជាច្រើន  ក៏ដូចជាការបន្តជម្រុញភាពងាយស្រួលលើការចេញចូលច្រកព្រំដែនសម្រាប់ទំនិញចេញចូល  ផ្តល់ការគាំទ្រដល់ការកសាងផ្លូវដែកចិន-ឡាវ  កែសម្រួលការគ្រប់គ្រងរថយន្តចេញចូលព្រំដែន  អនុវត្តយន្តការក្នុងការផ្លាស់ប្តូរព័ត៌មាន  និងការរៀបចំសកម្មភាពផ្លាស់ប្តូរជាដើម។

កំពង់ផែមូហាននៃខេត្តយូណាននិងកំពង់ផែបទិន ប្រទេសឡាវតាំងនាមជាកំពង់ផែសំខាន់តាមតំបន់ព្រំដែនចិន-ឡាវ  ដែលបានដើរតួទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងការផ្តល់សេវាកម្មដល់ការកសាង“ខ្សែក្រវាត់និងផ្លូវ”និងការជម្រុញពាណិជ្ជកម្មទ្វេភាគី។

យោងតាមស្ថិតិបានឱ្យដឹងថា  ខែមករាដល់ខែសីហានៅឆ្នាំ២០១៩  ទំហំពាណិជ្ជកម្មនាំចេញនាំចូលនៃប្រទេសចិននិងឡាវដែលនាំចេញនាំចូលឆ្លងកាត់កំពង់ផែម៉ូហានមានចំនួន៧.៧៩៦ពាន់លានយ័ន  បើប្រៀបធៀបនឹងឆ្នាំមុនក្នុងពេលដូចគ្នាបានកើនឡើង ៣៤.៨%។  សម្ភារៈកសាងផ្លូវដែកចិន-ឡាវដែលបាននាំចេញបានដល់១១.៧ម៉ឺនតោន  តម្លៃសម្ភារៈបានដល់៤.៧៧រយលានយ័ន  ដែលបានក្លាយទៅជាកម្លាំងចលករសម្រាប់អូសទាញពាណិជ្ជកម្មកំពង់ផែឱ្យកាន់តែមានប្រសិទ្ធិភាព៕

អ្នកសារព័ត៌មាន៖ Liu Ziyu

អ្នកបកប្រែ៖ លីហ្សា