លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរជូនចំពោះវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបឆ្នាំ ២០១៩ ក្រុង Taiyuan

2019-10-23 17:46:46 |ប្រភព:CRI

វេទិកា​អភិវឌ្ឍន៍​ថាមពល​កាបូនទាប​ឆ្នាំ ​២០១៩ ​ក្រុង ​Taiyuan ​បាន​សម្ពោធបើក​នៅ​ថ្ងៃទី ​២២ ​ខែតុលា​នេះ ​នៅក្រុង ​Taiyuan​ នៃ​ខេត្ត ​Shanxi ​។​លោក ​ស៊ី ​ជីនភីង ​ប្រធានរដ្ឋចិន​បាន​ផ្ញើ​សារលិខិត​អបអរសាទរ។​

លោក ​ស៊ី ​ជីនភីង ​បាន​ចង្អុលបង្ហាញ​ក្នុង​សារលិខិត​អបអរសាទរ​ថា ​ការអភិវឌ្ឍ​ថាមពល​កាបូន​ទាប ​គឺ​ទាក់ទង​នឹង​អនាគត​របស់​មនុស្សជាតិ។​ប្រទេសចិន​បាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការអភិវឌ្ឍ​ថាមពល​កាបូនទាប​និង​ជំរុញ​យ៉ាង​សកម្ម​នូវ​កំណែទម្រង់​លើ​ការ​ប្រើ​ប្រាស់​ថាមពល ​ការផ្គត់ផ្គង់ ​បច្ចេកវិទ្យា​និង​ប្រព័ន្ធ។​ប្រទេសចិន​មានឆន្ទៈ​រួម​សហការ​ជា​មួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស្តីពី​ថាមពល​ដោយ​គ្រប់ជ្រុង​ជ្រោយ​និង​ធានា​រក្សា​នូវ​សន្តិសុខ​ថាមពល​ ក៏ដូចជា​ទប់ទល់​នឹង​បម្រែបម្រួល​នៃ​អាកាសធាតុ​ព្រមទាំង​ការ​ពារ​អេកូ-បរិស្ថាន​និង​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ដើម្បី​ផ្តល់​នូវ​ផលប្រយោជន៍​កាន់​តែ​ល្អប្រសើរ​ដល់​ប្រជាជន​នៃ​បណ្តាប្រទេស​នានា​នៅលើ​ពិភពលោក៕​

 

អ្នកបកប្រែ:Wei Wei