លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរជូនចំពោះវេទិកាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពលើកដំបូង

2019-10-24 17:05:24 |ប្រភព:CRI

វេទិកា​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​លើក​ដំបូង​បាន​ធ្វើឡើង​នៅក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ​២៤ ​ខែតុលា​នេះ។​លោក ​ស៊ី ​ជីនភីង ​ប្រធានរដ្ឋចិន​បាន​ផ្ញើ​សារលិខិត​អបអរសាទរ​ជូន​ចំពោះ​វេទិកា​នេះ។​

លោក ​ស៊ី ​ជីនភីង ​បាន​ចង្អុលបង្ហាញ​ថា ​ប្រទេសចិន​ប្រកាន់ខ្ជាប់​នូវ​គំនិត​អភិវឌ្ឍន៍​បែប ​ច្នៃ​ប្រឌិត​ថ្មី ​សម្របសម្រួល ​បៃតង ​បើកទូលាយ​និង​ចែករំលែក​ជាមួយគ្នា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​សេដ្ឋកិច្ច​របស់​ចិន​និង​អនុវត្ត​យ៉ាង​ពេញ​លេញ​និង​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​របៀបវារៈ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ឆ្នាំ ​២០៣០ ​។​ជាមួយ​គ្នា​នេះ ​ប្រទេសចិន​បាន​ពង្រឹង​យ៉ាង​សកម្ម​នូវ​កិច្ចសហប្រតិបត្តិការ​រវាង​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​និង​ជំរុញ​ការ​រួមគ្នា​កសាង​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​និង​ផ្លូវ​"​ឱ្យ​តភ្ជាប់​ជាមួយនឹង​របៀប​វារៈ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ឆ្នាំ ​២០៣០ ​ដើម្បី​ចូល​រួមចំណែក​ជា​វិជ្ជមាន​ដល់​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ទូទាំង​ពិភពលោក។​លោករំពឹងថា ​គ្រប់ភាគី​ទាំង​អស់​នឹង​ខិតខំ​ស្វែងរក​មធ្យោបាយ​ដ៏​ល្អប្រសើរ​យ៉ាង​សកម្ម​ដើម្បី​អនុវត្ត​នូវ​របៀបវារៈ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ឆ្នាំ ​២០៣០ ​និង​ជំរុញ​ការ​អភិវឌ្ឍ​រួម ​ក្នុងន័យ ​ពួតដៃគ្នា​កសាង​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ៕​

 

អ្នកបកប្រែ:Wei Wei