ការប្រកួតប្រជែងAIនិងមនុស្សយន្តនៃយុវជន URC លើកដំបូងនៃទីក្រុងគុនមីញត្រូវបានរៀបចំហើយ

2019-10-24 17:12:48 |ប្រភព:yunnangateway

ការប្រកួតប្រជែងAIនិងមនុស្សយន្តនៃយុវជនURC(UBTECH Robotics Competition)លើកដំបូងនៃទីក្រុងគុនមីញបានរៀបចំនៅមជ្ឈមណ្ឌលសន្និសិទនិងពិព័រណ៍អន្តរជាតិទានឆឺនាថ្ងៃទី១៩ ខែតុលា  ដែលមានការបញ្ជាឱ្យចេញដំណើរការ  បែរខ្លួនទាត់បាល់និងបញ្ចូលបាល់ជាដើមហើយនៅកន្លែងប្រកួត  សិស្សទាំងអស់សុទ្ធតែយកចិត្តទុកដាក់យ៉ាងខ្ពស់ដើម្បីបញ្ជាមនុស្សយន្តដែលដំឡើងដោយផ្ទាលដៃ។

ការប្រកួតលើកនេះមានក្រុមចូលរួមសរុបចំនួន ៤៧៩ក្រុម  ក្នុងនោះ  ក្រុមក្មេងជំទង់បាល់ទាត់AI ballមាន ២១៦ក្រុម  (ក្រុមបឋមសិក្សា)ក្រុមរោងចក្រវៃឆ្លាត៨០ក្រុម(ក្រុមអនុវិទ្យាល័យ)  ក្រុមប្រកួតច្នៃប្រឌិតមាន១៨៣ក្រុម(ការវាយតម្លៃតាមអ៊ីនធឺណិត  ចំពោះសាលាបឋមសិក្សានិងអនុវិទ្យាល័យសុទ្ធតែអាចចូលរួមបាន)  អ្នកប្រកួតឆ្លងកាត់ការរចនា  ដំឡើងសរសេរកម្មវិធី និងបញ្ជាមនុស្សយន្ត  ដើម្បីស្វែងរកក្តីរីករាយក្នុងការអនុវត្តមូលដ្ឋាននៃAIនិងចូលរួមការប្រកួតប្រជែងផងដែរ។

បច្ចុប្បន្ននេះ  ទីក្រុងគុនមីញទាំងមូលមានសាលាបឋមសិក្សា និងអនុវិទ្យាល័យសរុបចំនួន២៤០ បានសាកល្បងបើកបង្រៀនថ្នាក់មនុស្សយន្តAIនេះមានផលប្រយោជន៍ដ៏ល្អប្រសើរសម្រាប់យុវជនយល់ពីចំណេះដឹងវិទ្យាសាស្ត្រ  បង្កើនសមត្ថភាពអនុវត្តជាក់ស្តែង លើកកម្ពស់នូវសមត្ថភាពច្នៃប្រឌិតថ្មីជាដើម។

  

យោងតាមការណែនាំបានឱ្យដឹងថា  ក្រុមឆ្នើមដែលជ្រើសរើសពីការប្រកួតលើកនេះ  នឹងតំណាងទីក្រុងគុនមីញដើម្បីចូលរួមការប្រកួតប្រជែងវគ្គ​ផ្តាច់ព្រ័ត្រនៅចុងខែវិច្ឆិកាឆ្នាំនេះ  ដើម្បីធ្វើការផ្លាស់ប្តូរជាមួយអ្នកប្រកួតឆ្នើមដែលមកពីគ្រប់កន្លែងទូទាំងពិភពលោក៕

អ្នកសារព័ត៌មាន៖ Pu Meiling

អ្នកបកប្រែ៖ លីហ្សា