នាថ្ងៃទី២១ ខែតុលា នាយកដ្ឋានស្ថិតិខេត្តយូណានបានប្រកាសស្ថិតិបានឱ្យដឹងថា នៅត្រីមាសទាំងបីក្នុងឆ្នាំនេះ ខេត្តយូណានបានសម្រេចផលិតផលក្នុងខេត្តសរុបចំនួន១២៩៧.១៨៤ពាន់លានយ័ន បើប្រៀបធៀបនឹងឆ្នាំមុនកើនឡើង៨.៨%ដែលខ្ពស់ជាងមធ្យមភាគទូទាំងប្រទេសចិនដែលមានចំនួនត្រឹម២.៦%។
បើមើលតាមឧស្សាហកម្ម៖ ឧស្សាហកម្មទីមួយសម្រចផលិតផលបន្ថែមបាន១៥៧.២៣២ពាន់លានយ័ន បើប្រៀបធៀបនឹងឆ្នាំមុនកើនឡើង៥.៥%ខ្ពស់ជាងមធ្យមភាគទូទាំងប្រទេសចិនដែលមានចំនួនត្រឹម២.៦%។ ឧស្សាហកម្មទីពីរសម្រចផលិតផលបន្ថែមបាន៤៩៦.០៩០ពាន់លានយ័ន បើប្រៀបធៀបនឹងឆ្នាំមុនកើនឡើង១០.៥%ខ្ពស់ជាងមធ្យមភាគទូទាំងប្រទេសចិនដែលមានចំនួនត្រឹម៤.៩%។ ឧស្សាហកម្មទីបីសម្រចផលិតផលបន្ថែមបាន៦៤៣.៨៦៣ពាន់លានយ័ន បើប្រៀបធៀបនឹងឆ្នាំមុនកើនឡើង៨.១%ខ្ពស់ជាងមធ្យមភាគទូទាំងប្រទេសចិនដែលមានចំនួនត្រឹម១.១%។
អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃនាយកដ្ឋានស្ថិតិខេត្តយូណានបានធ្វើការវិភាគថា ជារួមសេដ្ឋកិច្ចទូទាំងខេត្តយូណាននៅត្រីមាសទាំងបីក្នុងឆ្នាំនេះ បានរក្សាកំណើននឹងនរនិងល្បឿនលឿន ល្បឿននៃកំណើននេះជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ដែលខ្ពស់ជាងកម្រិតមធ្យមទូទាំងប្រទេសចិន៕
អ្នកសារព័ត៌មាន៖ Hu Xiaorong
អ្នកបកប្រែ៖ លីហ្សា