ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជនខេត្តយូណានជាមធ្យមបានកើនដល់១៥៦០៧យ័នក្នុងបីត្រីមាសឆ្នាំនេះ

2019-10-28 17:50:08 |ប្រភព:yunnangateway

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមស្ទង់មតិយូណាននៃរដ្ឋបាលស្ថិតិជាតិចិននាថ្ងៃទី ២៥ ខែតុលាបានបង្ហាញថាប្រាក់ចំណូលរបស់ប្រជាជនទីក្រុងនិងជនបទក្នុងខេត្តបានកើនឡើងដោយភាពនឹងនរចាប់ពីឆ្នាំនេះ។ ក្នុងរយៈពេលបីត្រីមាសនេះ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជនខេត្តយូណានជាមធ្យមបានដល់១៥៦០៧យ័ន  បើប្រៀងធៀបនឹងឆ្នាំមុនបានកើនឡើង ១០.០%  ឯល្បឿនកំណើនឡើងខ្ពស់ជាងមធ្យមភាគទូទាំងប្រទេសចិន​ដែល​មាន​​ចំនួនត្រឹម១.២%។

 បើគិតតាមតំបន់ស្នាក់នៅធម្មតាក្នុងរយៈពេលបីត្រីមាសឆ្នាំនេះ  ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជនស្នាក់នៅក្នុងក្រុងនៃខេត្តយូណានជាមធ្យមបានដល់២៦៧៩៦យ័ន  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង ៨.៣%  ឯល្បឿនកំណើនឡើងខ្ពស់ជាងមធ្យមភាគទូទាំងប្រទេសចិន​ដែល​មាន​​ចំនួនត្រឹម០.៤%។  ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជនស្នាក់នៅក្នុងភូមិនៃខេត្តយូណានជាមធ្យមបានដល់៧៧៧៣យ័ន  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង ១០.៣%  ឯល្បឿនកំណើនឡើងខ្ពស់ជាងមធ្យមភាគទូទាំងប្រទេសចិន​ដែល​មាន​​ចំនួនត្រឹម១.១%៕

អ្នកសារព័ត៌មាន៖ Hu Xiaorong

អ្នកបកប្រែ៖ លីហ្សា