សៀវភៅ« ការវិភាគស្តីពីការប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្សចំពោះការងារទាំងអស់»ដែលជាកម្រងសុន្ទរកថារបស់លោកស៊ី ជីនភីង ប្រធានរដ្ឋចិននិងចងក្រងរៀបរៀងដោយវិទ្យាស្ថានស្រាវជ្រាវប្រវត្តិសាស្ត្រនិងឯកសារបក្សនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារបោះពុម្ពផ្សាយមជ្ឈិមចិន ព្រមនិងដាក់លក់ជាផ្លូវការនៅទូទាំងប្រទេសចិនពីថ្ងៃដដែលនោះតទៅ ។
អត្ថបទទីមួយនៃសៀវភៅនេះគឺសុន្ទរកថារបស់លោក ស៊ី ជីនភីង ដែលថ្លែងក្នុងកិច្ចប្រជុំសិក្សាជាសមូហភាពជាលើកទីមួយរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១២ អត្ថបទចុងក្រោយគឺសុន្ទរកថារបស់លោកស៊ី ជីនភីងដែលថ្លែងក្នុងសនិ្នសីទការងារស្តីពីកិច្ចកសាងក្រសួងស្ថាប័នមជ្ឈិមនិងរដ្ឋកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៩ សៀវភៅមួយក្បាលនេះបានចងក្រងអត្ថបទសុន្ទរកថាសំខាន់ៗរបស់លោក ស៊ី ជីនភីង ស្តីពីការវិភាគអំពីការប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្សចំពោះការងារទាំងអស់សរុប៧០អត្ថបទ ៕
អ្នកបកប្រែ:Guo Xiangqing