ប្រទេសចិនបានធ្វើពាណិជ្ជកម្មខាងកម្មសិទ្ធិបញ្ញាសៀវភៅជាដើមជាមួយប្រទេសពាក់ព័ន្ធខ្សែក្រវាត់និងផ្លូវចំនួន៨៣ប្រទេស

2019-10-28 18:08:39 |ប្រភព:CRI

ពេល​កន្លង​ទៅ​ថ្មីៗ​នេះ បណ្ឌិត្យ​សភា​សារ​ព័ត៌មាន​និង​ការ​បោះ​ពុម្ព​ផ្សាយ​នៃ​ប្រទេស​ចិន​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​និង​ការ​អភិវឌ្ឍ​នៃ​ការ​បោះ​ពុម្ព​ផ្សាយ​អន្តរជាតិ​”ខ្សែ​ក្រវាត់​និង​ផ្លូវ” ដោយ​បាន​បង្ហាញ​ថា គិត​រហូត​ដល់​បច្ចុប្បន្ន ប្រទេស​ចិន​បាន​ធ្វើ​ពាណិជ្ជកម្ម​ខាង​កម្មសិទ្ធិ​បញ្ញា​សៀវភៅ ការបោះពុម្ពផ្សាយអេឡិចត្រូនិកនិង​អក្សរ​សិល្ប៍តាម​បណ្តាញ​អ៊ីនធើណេតជា​ដើម​ជា​មួយប្រទេស​ពាក់​ព័ន្ធ​ខ្សែ​ក្រវាត់​និង​ផ្លូវ​ចំនួន​៨៣​ប្រទេស​ដែល​ត្រូវ​ជា​ជិត​២ភាគ​៣​នៃចំនួន​ប្រទេស​ដែល​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​សហប្រតិ​ប​ត្តិ​ការស្តី​ពី​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​និង​ផ្លូវ​ជា​មួយ​ប្រទេស​ចិន ។

របាយការណ៍​មួយ​នេះបាន​បង្ហាញ​ថា បច្ចុប្បន្ន​នេះ ប្រទេស​ចិន​បាន​ធ្វើ​កិច្ច​សហប្រតិ​បត្តិការ​ខាង​មុខ​របរ​បោះ​ពុម្ព​ផ្សាយ​យ៉ាង​ទូលំទូលាយ​ជា​មួយ​ប្រទេស​ពាក់​ព័ន្ធ​ខ្សែ​ក្រវាត់​និង​ផ្លូវ​ដែល​រាយ​បាយ​ពាស​ពេញ​ទ្វី​អាស៊ី អឺរ៉ុប អាហ្រ្វិក អូស្យានី អាមេរិក​ខាង​ជើង​និង​អាមេរិក​ខាង​ត្បូង ៕

 

អ្នកបកប្រែ:Zheng Lei