ស្រុកអឹយ័នខេត្តយូណាន៖ ពេលក្មេងក្នុងភូមិបានជួបនឹងVR

2019-10-30 15:02:56 |ប្រភព:yunnangateway

នាថ្ងៃទី២៥ ខែតុលាសមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃស្រុកអឺយ័នមណ្ឌលស្វយ័តដាលីបានចូលក្នុងសាលាជនជាតិភាគតិចដែលស្ថិតនៅតំបន់ខ្ពស់និងរងាគឺ សាលាបឋមសិក្សានាវគុយដានស្រុកអឺយ័នក្នុងការរៀបចំសកម្មភាពសាកល្បងនិងបង្រៀនVR  ដើម្បីធ្វើឱ្យសិស្សជនជាតិភាគតិចតាមតំបន់ភ្នំខេត្តយូណានអាចមើលនិងស្តាប់កាន់តែច្រើន  អាចទស្សនានិងស្រាវជ្រាវដោយផ្ទាល់ក្នុងការសិក្សា  រួមទាំងបំផុសចំណាប់អារម្មណ៍ក្នុងការសិក្សា  បណ្តុះបណ្តាលស្មារតីច្នៃប្រឌិតនិងសមត្ថភាពអនុវត្តជាក់ស្តែង។

ក្នុងការសាកល្បង  កូនសិស្សពាក់ម៉ាស៊ីន VRបានមើលឃើញទេសភាពបាតសមុទ្រ  ទេសភាពទាំងមូលនៃមណ្ឌលស្វយ័តដាលី  ការជិះឡានក្រឡាប់​ចក្រ​ជាដើមធ្វើឱ្យក្មេងជនជាតិយីនៃភូមិនាវគុយដានអាចមើលឃើញទេសភាពក្នុងបាតសមុទ្រលើកដំបូង  ក្មេងៗសប្បាយរីករាយក្នុងពិភពសិប្បនិមិត្ត៕

អ្នកសារព័ត៌មាន៖ Nian Yaohong

អ្នកបកប្រែ៖ លីហ្សា