ថ្ងៃទី២៨ខែតុលា លោកស៊ី ជីនភីងប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិនបានចុះហត្ថលេខាលើក្រឹត្យដើម្បីផ្តល់រង្វាន់ជូនកីឡាករកីឡាការិនីនិងគ្រូបង្វឹកនៃគណៈប្រតិភូអត្តពលិករបស់កងទ័ពរំដោះប្រជាជនចិនដែលបានចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយោធាពិភពលោកលើកទី៧។
ថ្លែងក្នុងក្រឹត្យនេះ លោកស៊ី ជីនភីងបានអំពាវនាវឱ្យកងទ័ពទាំងមូលខិតខំរៀនសូត្រកីឡាករកីឡាការិនីនិងគ្រូបង្វឹកដែលបានចូលរួម ព្រឹត្តិការណ៍ប្រកួតកីឡាយោធាពិភពលោកលើកទី៧ ធ្វើការតស៊ូប្រយុទ្ធឥតស្រាកស្រាន្តដើម្បីសម្រេចគោលដៅរបស់បក្សដែលធ្វើឱ្យកងទ័ពមានភាពខ្លាំងក្លាក្នុងយុគសម័យថ្មីនិងកសាងកងទ័ពប្រជាជនឱ្យទៅជាកងទ័ពលំដាប់ទី១លើពិភពលោក៕
អ្នកបកប្រែ:Wang Zhaojun