ក្រសួងការបរទេសចិនដាស់តឿនអាមេរិកម្តងទៀតឱ្យបញ្ឈប់ការដាក់សម្ពាធគ្មានហេតុផលទៅលើសហគ្រាសពិសេសរបស់ប្រទេសចិន

2019-10-30 17:54:04 |ប្រភព:CRI

តាម​ដំណឹង​ឱ្យ​ដឹង​ថា នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ គណៈកម្មាធិការ​ទូរគមនាគមន៍​សហរដ្ឋ​អាមេរិក​ (ហៅ​កាត់ FCC) បាន​ចេញ​សេចកី្ត​ថ្លែង​ការ​ណ៍ថា នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ចំពោះសំណើ​ពីរ​ករណី​​ទាក់​ទិន​នឹង​ក្រុម​ហ៊ុន​ហួវៃ​និង​ក្រុម​ហ៊ុន​ ZTE របស់​ប្រទេស​ចិន​ សំណើ​ទាំង​ពីរ​នេះ​គឺ​​ហាម​ក្រុមហ៊ុន​ផ្គត់​ផ្គង​សេវា​ទូរគមនាគមន៍​អាមេរិកមិន​ឱ្យ​​ប្រើ​ប្រាស់​មូលនិធិ​របស់​ FCC ទៅ​បញ្ជា​ទិញ​ផលិតផល​របស់​ក្រុម​ហ៊ុន​ហួវៃនិងក្រុមហ៊ុន ZTE ។ សេចកី្ត​ថ្លែងការណ៍​​ក៏​បាន​អះអាង​​ថា បរិក្ខារ​របស់​ក្រុមហ៊ុន​ហួវៃនិងក្រុមហ៊ុន ZTE មាន​ហានិភ័យ​ចំពោះ​សនិ្តសុខ​ជាតិ ។

ទាក់​ទិន​នឹង​រឿង​នេះ លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែងក្នុងសនិ្នសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ២៩ ខែតុលា​ថា ប្រទេស​ចិន​ប្រឆាំង​យ៉ាងដាច​ខាត់​ចំពោះ​ការ​ដែល​អាមេរិក​ប្រើ​ប្រាស់​កម្លាំង​រដ្ឋខុស​ទំនង​ទៅ​​​ដាក់​សម្ពាធ​លើ​សហគ្រាស​ពិសេស​របស់​ប្រទេស​ចិន​ ព្រម​និង​ដាស់​តឿន​អាមេរិក​ម្តង​ទៀត​ឱ្យ​បញ្ឈប់​សកម្មភាព​​បែប​នេះ ៕

 

អ្នកបកប្រែ:Guo Xiangqing