សន្និសីទកំពូលកិច្ចសហប្រតិបត្តិការកសិកម្មនិងសម្ភារៈកសិកម្មឡានឆាំង-មេគង្គ ២០១៩ និងជាកិច្ចប្រជុំពិភាក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មបានប្រារព្ធនៅទីក្រុងគុនមីញ

2019-10-31 17:55:14 |ប្រភព:yunnangateway

នាថ្ងៃទី៣០ ខែតុលា  សន្និសីទកំពូលកិច្ចសហប្រតិបត្តិការកសិកម្មនិងសម្ភារៈកសិកម្មរវាងប្រទេសតាមបណ្តោយទន្លេឡានឆាំង-មេគង្គ ២០១៩ និងជាកិច្ចប្រជុំពិភាក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មបានប្រារព្ធនៅទីក្រុងគុនមីញ។  អ្នកតំណាងចំនួន៩រូបដែលមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌាជាដើម បានធ្វើការទំនាក់ទំនងខាងនយោបាយការពិភាក្សាកិច្ចការពាណិជ្ជកម្ម  និងការផ្សារភ្ជាប់អាជីវកម្មជាដើមជាមួយគ្នា  ដើម្បីជីកកកាយសក្តានុពលក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសតាមបណ្តោយទន្លេឡានឆាំង‌—មេគង្គ  ដែលជំរុញកិច្ចសហប្រតិបត្តិការខាងកសិកម្មនិងសម្ភារៈកសិកម្ម។

សន្និសីទកំពូលរៀបចំក្រោមប្រធានបទ “ការតភ្ជាប់គ្នា  ការចែករំលែកកិច្ចសហប្រតិបត្តិការរួម”។  អ្នកជំនាញបានថ្លែងសន្ទរកថាដែលយក ស្ថានការណ៍អភិវឌ្ឍពាណិជ្ជកម្មកសិផលចិន-អាស៊ានជាចំណងជើងជាដើម  មន្ត្រីរដ្ឋាភិបាលនិងអ្នកតំណាងសហគ្រាសដែលមកពីប្រទេសកម្ពុជា ឡាវ  មីយ៉ាន់ម៉ាជាដើមបានណែនាំអំពីស្ថានការណ៍អភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មបរិយាកាសវិនិយោគ  កាលានុវត្តភាពនៃការអភិវឌ្ឍជាដើមទៅលើវិស័យកសិកម្មនិងសម្ភារៈកសិកម្មនៃប្រទេសខ្លួន  អ្នកតំណាងនៃសហគ្រាសឆ្នើមចិនបានណែនាំឧត្តមានុភាពនៃសហគ្រាស  បទពិសោធន៍រុករកការអភិវឌ្ឍអន្តរនីយកម្មតម្រូវការកិច្ចសហប្រតិបត្តិការជាដើម។  សន្និសីទនេះនឹងរៀបចំការសន្ទនានិងចែករំលែក៣ក្រុម  ដោយយក“ការចែករំលែករួមនូវកាលានុវត្តភាពនៃការអភិវឌ្ឍក្នុងកិច្ចសហប្រតិបត្តិការឡានឆាំង-មេគង្គនិងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ  បង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើវិស័យកសិកម្មនិងសម្ភារៈកសិកម្ម”។  ក្រៅពីនេះ  នឹងរៀបចំកិច្ចប្រជុំចែករំលែកស្តីពីការផ្សារភ្ជាប់តម្រូវការសហគ្រាសកសិកម្មនិងសម្ភារៈកសិកម្មរវាងចិននិងបរទេស៕

អ្នកសារព័ត៌មាន៖ Li Chenghan

អ្នកបកប្រែ៖ លីហ្សា