នាថ្ងៃទី៣០ ខែតុលា វេទិកាអ្នកស្រាវជ្រាវយុវជនលើកដំបូងលើយន្តការនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារុក្ខាប្រមាញ់ចិន-អាស៊ានបានបើកសម្ពោធនៅទីក្រុងភូអឺ។
វេទិកាលើកនេះរៀបចំក្រោមប្រធានបទ“ធ្វើឱ្យព្រៃឈើត្រូពិចស្តារឡើងវិញ”។ អ្នកស្រាវជ្រាវយុវជនសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររុក្ខាប្រមាញ់ចំនួន២២រូបដែលមកពីប្រទេសចិន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃនិងវៀតណាមបានបង្កើតជាក្រុមស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីធ្វើរបាយការណ៍ស្រាវជ្រាវ និងពិភាក្សាគ្នាតាមប្រធានបទដូចជា ការញ៉ាំងឱ្យពាណិជ្ជកម្មព្រៃឈើប្រកបដោយនិរន្តរភាពក្នុងតំបន់ការយកចិត្តទុកដាក់លើបច្ចេកទេសនិងម៉ូឌែលស្តារឡើងវិញនៃរុក្ខជាតិត្រូពិចការជ្រើសរើសពូជឈើ និងការកែសម្រួលហ្សែនជាដើម។
“ យន្តការកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារុក្ខាប្រមាញ់ចិន - អាស៊ាន” ត្រូវបានបង្កើតឡើងជាផ្លូវការនៅខែមីនាឆ្នាំ ២០១៨ ដោយមានការផ្តួចផ្តើមនិងការគាំទ្រពីអង្គការព្រៃឈើអាស៊ីប៉ាស៊ីហ្វិក ដែលផ្តោតទៅលើឆ្លងកាត់ការចែករំលែកព័ត៌មានរួម ការកសាងសមត្ថកិច្ច និងការចែករំលែកនិងកិច្ចសហប្រតិបត្តិការ លើកកម្ពស់កម្រិតច្នៃប្រឌិតថ្មីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារុក្ខាប្រមាញ់នៃប្រទេសចិននិងប្រទេសក្នុងតំបន់អាស៊ាន។វេទិកាអ្នកស្រាវជ្រាវយុវជនជាសកម្មភាពមួយក្នុងចំណោមសកម្មភាពធំទាំងបួននៃយន្តការនេះ ហើយតាំងនាមជាវេទិកាសំខាន់សម្រាប់ជំរុញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារុក្ខាប្រមាញ់ច្នៃប្រឌិតថ្មី ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយុវជន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ៕
អ្នកសារព័ត៌មាន៖ Shen Hao
អ្នកបកប្រែ៖ លីហ្សា