អ្នកសារព័ត៌មានបានទទួលដំណឹងពីនាយកដ្ឋានគយគុនមីញឱ្យដឹងថា ក្នុងរយៈពេលបីត្រីមាសឆ្នាំនេះ ការនាំចេញនិងនាំចូលនៃពាណិជ្ជកម្មអន្តរជាតិខេត្តយូណានបានកើនដល់១៦៦.៥ពាន់លានយ័ន បើប្រៀបធៀបនឹងឆ្នាំមុនក្នុងពេលដូចគ្នា ដែលកើនឡើងក្នុងអត្រា១៨%។ ក្នុងនោះ ការនាំចេញបានកើនដល់ ៧២.៨១ ពាន់លានយ័ន កើនឡើង២៨.១% ការនាំចូលកើនដល់ ៩៣.៦៩ពាន់លានយ័ន កើនឡើង១១.១%។ ក្នុងរយៈពេលបីត្រីមាសឆ្នាំនេះ ផលិតផលនាំចេញនិងនាំចូលសរុបនៃខេត្តយូណាននិងបណ្តាប្រទេសតាមបណ្តោយ“ខ្សែក្រវាត់និងផ្លូវ” បានកើនឡើងដល់ ១១៨,០៩ ពាន់លានយ័នកើនឡើង ១៦.៧% ដែលស្មើនឹង ៧០.៩% នៃផលិតផលនាំចេញនិងនាំចូលសរុបរបស់ខេត្តយូណានក្នុងកំឡុងពេលដូចគ្នា។
អ្នកទទួលខុសត្រូវការិយាល័យស្ថិតិនៃនាយកដ្ឋានគយគុនមីញបានធ្វើការវិភាគថាក្នុងរយៈពេលបីត្រីមាសឆ្នាំនេះប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិនៃខេត្តយូណានបានបង្ហាញនូវស្ថានការណ៍កើនឡើងយ៉ាងនឹងនរ។ ការនាំចេញក្នុងបីត្រីមាសនេះមានអត្រារួមចំណែកក្នុងកំណើនពាណិជ្ជកម្មអន្តរជាតិ៦៣%ក្នុងរយៈពេលដូចគ្នាអត្រាកំណើននាំចេញរបស់ខេត្ត កើនខ្ពស់ជាងមធ្យមភាគទូទាំងប្រទេសចិនដែលមានចំនួនត្រឹមតែ២២.៩%។ការនាំចូលនៅតែមានស្ថេរភាព។ ការនាំចូលប្រចាំខែបានរក្សាកំណើន៥ខែជាប់គ្នាបើបៀបធៀបនឹងរយៈពេលដូចគ្នា ហើយតម្រូវការទីផ្សារក្នុងប្រទេសចិនបានពង្រីកនិងជំរុញឱ្យការនាំចូលកើនឡើងខាងប្រេងឆៅនិងខ្សាច់រ៉ែលោកហធាតុផងដែរ៕
អ្នកសារព័ត៌មាន៖ Liu Ziyu
អ្នកបកប្រែ៖ លីហ្សា