ប្រទេសចិនចាប់ផ្តើមដាក់ឱ្យប្រើប្រាស់បច្ចេកទេស5Gលើវិស័យពាណិជ្ជកម្មជាផ្លូវការ ដើម្បីបំពេញបន្ថែមកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់

2019-11-01 17:30:35 |ប្រភព:CRI

ថ្ងៃទី ៣១ ខែ​តុលា ក្នុង​ពិព័រណ៍​ទូរគមនាគមន៍​អន្តរជាតិ​ចិន​ឆ្នាំ ២០១៩ ក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មានវិទ្យា​ចិន​និង​​ប្រតិបតិ្តករទូរគមនាគមន៍​ធំ​ទាំង​បីរបស់​ចិន​ បាន​រួម​គ្នាដាក់​ឱ្យ​ដំណើរ​ការ​ការ​​ប្រើ​ប្រាស់​បច្ចេកទេស5G លើ​​វិស័យ​ពាណិជ្ជកម្មជា​ផ្លូវ​ការ​ ប្រការនេះ​​ជា​សញ្ញា​បង្ហាញ​​​ថា ​យុគសម័យ​5G របស់​ប្រទេស​ចិន​បានចូល​​មក​ដល់​ជា​ផ្លូវ​ការហើយ ។

បច្ចុប្បន្ន​នេះ ប្រតិបតិ្តករទូរគមនាគមន៍ធំទាំងបីរបស់​ចិន​​សុទ្ធ​តែ​បានដាក់​ចេញ​សេវា5Gលើ​វិស័យពាណិជ្ជកម្ម តម្លៃ​ទាប​បំផុត​គឺ​មួយ​ខែប្រហែល​១​រយ​យាន់​ប្រាក់​ចិន​តែ​ប៉ុណ្ណោះ ។ ក្រៅ​ពី​នេះ មាន​ទីក្រុង​សរុប​៥០​ត្រូវបាន​​ដាក់​ចូលបញ្ជី​ឈ្មោះ ​ទីក្រុងដាក់​ឱ្យ​ដំណើរការ​ការ​​ប្រើ​ប្រាស់​សេវា​ 5Gជា​លើក​ដំបូង ៕

អ្នកបកប្រែ:Guo Xiangqing