លោកស៊ីជីនភីងគូសបញ្ជាក់ថា ត្រូវរៀនសូត្រនិងអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩

2019-11-04 18:17:32 |ប្រភព:CRI

ពេល​កន្លង​ទៅ​នេះ ​លោក​ស៊ីជីនភីង​ ​អគ្គលេ​ខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិនបាន​គូសបញ្ជាក់​ក្នុង​ពេល​ពិនិត្យ​ការងារ​នៅ​ទី​ក្រុង​សៀងហៃ​ថា ​ត្រូវតែ​រៀន​សូត្រ​និង​អនុវត្ត​យ៉ាង​ស៊ីជម្រៅ​នូវ​ស្មារតី​នៃ​សន្និសីទ​ពេញអង្គ​លើក​ទី​៤​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​អាណត្តិ​ទី​១៩ ​ប្រកាន់​ខ្ជាប់​នូវ​សង្វាក់មូលដ្ឋានការងារ​ស្ថិរភាព​នៃ​វឌ្ឍនភាព ​អនុវត្ត​ទាំង​ស្រុង​នូវ​គំនិត​អភិវឌ្ឍន៍​ថ្មី​ ​បង្កើនបោះ​ជំហាន​កំណែទម្រង់​និង​ការ​បើក​ទូលាយ ​និង​ពន្លឿនការ​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច​ទំនើប​ភាវូបនីយកម្មនិង​លើក​កម្ពស់​កម្លាំង​ប្រកួតប្រជែង​ជា​ស្នូល​នៃ​ទី​ក្រុង​ ​និង​សមត្ថភាព​និង​កម្រិត​គ្រប់គ្រងទី​ក្រុង​ធំៗអន្តរជាតូបនីយកម្មនៃ​សង្គម​និយម​ឥតឈប់ឈរ។​

លោក​ស៊ីជីនភីង​បាន​ចង្អុលបង្ហាញ​ថា ​តំបន់​សាកល្បងពាណិជ្ជកម្ម​សេរី​សៀងហៃត្រូវ​បើកទូលាយដោយ​គ្រប់ជ្រុងជ្រោយ​និង​កម្រិត​ខ្ពស់ ​ដើម្បី​ឱ្យក្លាយ​ទៅ​ជា​មូលដ្ឋាន​សំខាន់​ដែល​ប្រមូល​ផ្តុំ​ធនធាន​មនុស្ស​ដ៏​ឆ្នើមៗ​ជាតិ​និង​អន្តរជាតិ​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ច្នៃ​ប្រឌិត​ថ្មី​អន្តរជាតិ។

លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់ថា ​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ប្រកប​ដោយ​គុណភាព​ខ្ពស់ ​ការ​រួមគ្នា​កសាង​ខ្សែក្រវាត់​និង​ផ្លូវ​ ​បង្កើន​ល្បឿន​លើក​កម្ពស់​កម្រិត​អន្តរជាតូបនីយកម្មនៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ទី​ក្រុង​សៀងហៃ។ពង្រឹង​សមត្ថភាព​នៃ​ការ​ច្នៃ​ប្រឌិត​ថ្មី​ដោយ​បច្ចេកវិទ្យា​និង​សមត្ថភាព​នាំមុខគេ​នៃ​ឧស្សាហកម្ម​លំដាប់​កំពូល។

 

អ្នកបកប្រែ:Ma Xiaoqing