
លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ។
លោកលីខឺឈាងបានបញ្ជាក់ថា ប្រទេសចិននិងកម្ពុជាជាមិតជិតខាងដ៏ល្អ។ ប្រទេសចិនគាំទ្រប្រទេសកម្ពុជាក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន គាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការគាំពារអធិបតេយ្យភាពនិងសន្តិសុខជាតិ ជំរុញការអភិឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ភាគីចិនមានឆន្ទៈបង្កើនការប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់ជាមួយប្រទេសកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ក្នុងនោះរួមទាំងហេដ្ឋារចនាសម្ព័ន្ធជាដើម ដើម្បីលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាថែមមួយកម្រិតទៀត ក្នុងន័យផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប សម្តេចហ៊ុនសែនបានអបអរសាទរខួបគម្រប់ ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ សម្តេចបានថ្លែងថា កម្ពុជានិងចិនមានទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធ ។ សម្តេចបានជួបពិភាក្សាការងារជាច្រើនដងជាមួយលោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនក្នុងឆ្នាំ២០១៩នេះ ។ ប្រទេសទាំងពីរបានរួមគ្នាកសាងគំនិតផ្តួចផ្តើមស្តីពី “ ខ្សែក្រវាត់និងផ្លូវ ” ព្រមទាំងទទួលបានលទ្ធផលជាផ្លែផ្កា ។ ប្រទេសកម្ពុជាមានឆន្ទៈពិភាក្សាជាមួយប្រទេសចិនដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេរីឱ្យបានឆាប់ ហើយស្វាគមន៍សហគ្រាសចិនបង្កើនការបណ្តាក់ទុននៅប្រទេសកម្ពុជា ៕
អ្នកបកប្រែ:Li Qingli