ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤” បានបើកសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាជនកម្ពុជាយល់ដឹងពីប្រទេសចិនដែលកាន់តែអស្ចារ្យ

2019-11-07 09:58:47 |ប្រភព:CRI

នាថ្ងៃទី៤ ខែវិច្ឆិកា ពិធីសម្ពោធបើកព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជា ដ៏ឆ្នើមលើកទី៤” ដែលរៀបចំដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅ កម្ពុជា សហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយ៍វិទ្យុទូរទស្សន៍មជ្ឈិមចិន ក្រសួងវប្បធម៌វិចិត្រនិងសិល្បៈ ក្រុមហ៊ុនភាពយន្តចិនគ្រុប និងសារពត៌មាន Fresh News បានប្រារព្ធធ្វើឡើងនៅសាលសន្និសីទចតុម្មុខ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជាចិន អ្នកតំណាងនៃបណ្តាក្រសួងផ្សេងៗទៀត ព្រមទាំងសហគ្រិនកម្ពុជាចិន តំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងលោកគ្រូអ្នកគ្រូសិស្សានុសិស្សនៃវិទ្យាស្ថានខុងជឺ សរុបទាំងអស់ជាង ៨០០នាក់បានមានវត្តមានចូលរួមក្នុងកម្មវិធីបើកសម្ពោធនេះ ហើយបានទស្សនានូវ ភាពយន្តចិនដែលមានចំណងជើងថា“មួយគីឡូម៉ែត្រចុងក្រោយ” ដែលបញ្ចូលសម្លេង ជាភាសាខ្មែរ ។ 

ឯកអគ្គរដ្ឋទូតចិន ឯកឧត្តម វ៉ាង វិនធាន បានថ្លែងសុន្ទរកថាថា ទំនាក់ទំនងរវាងប្រទេសនិងប្រទេសស្ថិតនៅក្រោមការស្រឡាញ់គ្នាទៅវិញទៅមកនៃប្រជាជន ហើយការស្រឡាញ់គ្នាទៅវិញទៅមកនៃប្រជាជនស្ថិតក្រោមការយល់ចិត្តគ្នាទៅវិញទៅមក។ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានចាក់ទុកឆ្នាំ២០១៩ ជាឆ្នាំវប្បធម៌ ទេសចរណ៍រវាងកម្ពុជា និងចិន គឺដើម្បីជម្រុញកិច្ចទំនាក់ទំនងមនុស្សសាស្រ្តនៃប្រទេសទាំងពីរកាន់តែល្អប្រសើរ។ព្រឹត្តិការណ៍ដំណើរចាក់បញ្ចាំងភាពយន្តបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាដែលរស់នៅឆ្ងាយពីទីក្រុងអាចចូលរួមទស្សនាភាពយន្តឆ្នើមរវាងកម្ពុជា ចិនតាមទម្រង់ខុសៗគ្នានៅក្បែរភូមិដ្ឋាន អាស្រ័យហេតុនេះក៏ទទួលបានការស្វាគមន៍យ៉ាងច្រើន និងកក់ក្តៅ។ អាចនិយាយបានថា ជាការជម្រុញសាកល្បងគុណភាពនៃកិច្ចទំនាក់ទំនងវប្បធម៌សិល្បៈនៃប្រទេសទាំងពីរ ហើយព្រឹត្តិការណ៍"ដំណើរចាក់បញ្ចាំងភាពយន្តឆ្នើមកម្ពុជា ចិន" ក៏កំពុងតែចូលរួមជួយផ្តល់នូវអត្ថប្រយោជន៍យ៉ាងសកម្មក្នុងកិច្ចជម្រុញផ្នែកយល់ដឹងអំពីចិនបច្ចុប្បន្នដល់ប្រជាពលរដ្ឋកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិនកម្ពុជាចិនដ៏ឆ្នើមលើកទី៤” ថា  ចាប់តាំងពីឆ្នាំ២០១៦មក ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម”ដែលបានរៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជាចិន ដោយសហការជាមួយនាយកដ្ឋានសិល្បៈ ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់កម្ពុជា បានចាក់បញ្ជាំងអស់រយៈពេល៣ឆ្នាំជាប់ៗគ្នារួចមកហើយ ដែលបានគ្របដណ្ដប់ខេត្ត-ក្រុងចំនួន២០នៅក្នុងប្រទេសកម្ពុជា ហើយបានចាក់បញ្ជាំងជូនបងប្អូនប្រជាជនខ្មែរជិត១០ម៉ឺននាក់ នៅតាមតំបន់នីមួយៗបានចូលរួមទស្សនា។តាមរយៈព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម”នេះ យើងអាចមើលឃើញថា វិទ្យុមិត្តភាពកម្ពុជាចិន មិនត្រឹមតែបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សព្វផ្សាយព័ត៌មាននិងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសនិងប្រជាជនទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានដើរតួនាទីជាស្ពានចម្លងក្នុងការលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរវប្បធម៌និងព័ត៌មានរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបានចូលរួមក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន ឱ្យកាន់តែរឹងមាំនិងស្ថិតស្ថេរជារៀងរហូត។

 

ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិនកម្ពុជាដ៏ឆ្នើម គឺជាកម្មវិធីដែលរៀបចំធ្វើ ឡើងនៅកម្ពុជា និងរៀបចំដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅ កម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្នុងគោល បំណងជំរុញឱ្យមានការផ្លាស់ប្ដូរលើវិស័យវប្បធម៌ សិល្បៈ និងភាពយន្តរវាងប្រទេសចិន និងកម្ពុជា ឱ្យបានកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត និងពង្រឹងនូវចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ចាប់តាំងពីឆ្នាំ២០១៦រហូតមក ក្រុមការងារចាក់ បញ្ចាំងភាពយន្តចល័តមកពីវិទ្យុមិត្តភាពកម្អុជាចិន និងនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្ចផ្សាយវប្បធម៌កម្ពុជា បានធ្វើដំណើរទៅកាន់២០ខេត្តក្រុងនៃប្រទេសកម្ពុជា ដែល មានប្រជាជនកម្ពុជាជិត១០ម៉ឺននាក់ បានចូលរួមទស្សនាខ្សែភាពយន្តកម្ពុជាចិនដ៏ឆ្នើម ក្នុងរយៈពេលប៉ន្មានឆ្នាំកន្លងមកនេះ។ ព្រឹត្តិការណ៍នេះក៏បានទទួលនូវការស្វាគមន៍ យ៉ាងខ្លាំងក្លាពីសំណាក់គ្រប់ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនដែលរស់នៅតាមបណ្ដាខេត្តទាំងនោះផងដែរ។

 

ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រុម ការងារចាក់បញ្ចាំងភាពយន្តដែលសហការដោយភាគីកម្ពុជានិងចិន នឹងនាំយកនូវវីដេអូនៃពិធីដង្ហែក្បូនព្យុហយាត្រាឆ្នាំ២០១៩ និងរឿង “មួយគឺឡូម៉ែត្រចុងក្រោយ” រឿង”សួស្ដីលោកមហាសេដ្ឋី” រឿង”ដើមក្រសាំង” ។ល។ ធ្វើដំណើរទៅកាន់ខេត្តប៉ៃលិន ខេត្ត ឧត្តរមានជ័យ ខេត្តក្រចេះ ខេត្តត្បួងឃ្មុំ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពត និងខេត្ត កណ្ដាល ដើម្បីសម្រេចឱ្យបាននូវការចាក់បញ្ចាំងខ្សែភាពយន្តក្នុងព្រឹត្តិការណ៍”ដំណើរ ភាពយន្តចល័តចិនកម្ពុជាដ៏ឆ្នើមលើកទី៤”នេះ ក៏ដូចជាដើម្បីសម្រេចឱ្យបាននូវគោល ដៅដែលត្រូវចាក់បញ្ចាំងភាពយន្តចល័តទូទាំងប្រទេសកម្ពុជាទាំង៤លើកមកនេះ មានអ្នកទស្សនិកជនជិត១០ម៉ឺននាក់ ដោយសរុបទាំងលើកទី៤នេះ វិទ្យុមិត្តភាពកម្ពុជាចិនបានបកប្រែភាពយន្តចិនចំនួន១៤រឿង ហើយចាក់បញ្ចាំងឱ្យបានជិត១០០លើក៕

ប្រភពរូបថត៖ Yu Jiangning