កម្មវិធីបណ្តុះបណ្តាលមន្ត្រីរាជការព័ត៌មាននិងអ្នកសារព័ត៌មាននៃប្រទេសទន្លេឡានឆាង-មេគង្គលើកទី៤បើកវគ្គសិក្សាហើយ!

2019-11-13 17:21:26 |ប្រភព:yunnangateway

ក្រោមការគាំទ្រពីស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាលប្រជាជនខេត្តយូណានក្រុមហ៊ុនកាសែតយូណានដេលី គ្រុប នឹងធ្វើការរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីរាជការ​ព័ត៌មាននិងអ្នកសារព័ត៌មាននៃប្រទេសទន្លេឡានឆាង-មេគង្គលើកទី៤នឹងបើកវគ្គនៅទីក្រុងគុនមីញនាថ្ងៃទី១៤ ខែ វិច្ឆិកា ។

កម្មវិធីលើកនេះរៀបចំក្រោមប្រធានបទ “ការស្វែងយល់ពីប្រទេសចិនថ្មី”ដែលបានអញ្ជើញមន្ត្រីរាជការព័ត៌មាននិងអ្នកសារព័ត៌មាននៃប្រទេសចំនួន៤រួមមានប្រទេសកម្ពុជា ឡាវថៃនិងវៀតណាមចូលរួមក្នុងកម្មវិធីនេះប្រព័ន្ធសារព័ត៌មានសំខាន់នៃប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គបានជួបជុំគ្នា  ដើម្បីបង្កើនមិត្តភាព  ស្វែងយល់ពីគ្នា និងពិភាក្សាកិច្ចសហប្រតិបត្តិការរួមគ្នា។  ជាមួយគ្នានេះដែរផ្អែកលើវគ្គបណ្តុះបណ្តាលលើកនេះក្រុមហ៊ុនកាសែតយូណានដេលី គ្រុបនឹង  ធ្វើឱ្យប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃបណ្តាប្រទេសតាមបណ្តោយទន្លេមេគង្គស្វែងយល់អំពីប្រទេសចិន  និងស្វែងយល់អំពីខេត្តយូណានបន្ថែមទៀត​​។

ក្នុងកម្មវិធីលើកនេះ  សិក្ខាកាមនៃប្រទេសនានានឹងចូលរួមសកម្មភាពជាច្រើនដូចជាទស្សនាពិព័រណ៍សមិទ្ធផលទ្រង់ទ្រាយធំដើម្បីអបអរសាទរខួបគម្រប់ ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៃខេត្តយូណាន  ដើម្បីស្វែងរកបម្រែបម្រួលនៃខេត្តយូណានក្នុងរយៈពេល៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនព្រមទាំងទៅទស្សនាផ្សារផ្កាដូវណាន  ស្វែងយល់ពីស្ថានភាពអភិវឌ្ឍន៍ឧស្សាហកម្មផ្កានៃខេត្តយូណាន ជិះរថភ្លើងល្បឿនលឿទៅទស្សនាកំពង់ផែហឺខូវ  តំបន់ការពារពន្ធទូទៅហុងហឺ  តំបន់ទេសចរណ៍ដុងហ្វេងយន្តជាដើម  ស្វែងរកកម្លាំងរស់រវើកនៃការបើកទូលាយទៅខាងក្រៅនៃខេត្តយូណាន នឹងចូលរួមសន្និសីទកំពូលគុនមីញនៃវេទិកាទីក្រុងទាំងពីរប្រព័ន្ធសារព័ត៌មានចិន-មីយ៉ាន់ម៉ាជាដើម។

ក្រុមហ៊ុនកាសែតយូណានដេលី គ្រុប នឹងអញ្ជើញអ្នកជំនាញការនិងអ្នកស្រាវជ្រាវល្បីៗ  ដើម្បីពន្យល់អំពីស្ថានភាពជាតិចិន  ស្ថានភាពខេត្តយូណាន  ស្ថានភាពចូលរួមកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនៃខេត្តយូណានជាដើម។  ពួកយើងជឿជាក់ថា  ឆ្លងកាត់ផ្លាស់ប្តូរនេះ  អាចធ្វើឱ្យបណ្តាប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គកាន់តែយល់ច្បាស់ពីគ្នាបង្កើនមិត្តភាព  និងជំរុញកិច្ចសហប្រតិបត្តិការតាមប្រទេសនីមួយៗ៕

អ្នកបកប្រែ៖ លីហ្សា