កាលពីថ្ងៃទី២០ខែវិចិ្ឆកា នាយកដ្ឋានស្ថិតិជាតិចិនបានប្រកាសលទ្ធផលត្រួតពិនិត្យសេដ្ឋកិច្ចទូទាំងប្រទេសលើកទីបួន ដោយបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចចិនកំពុងរីកចម្រើនដោយនឹងនរឆ្ពោះទៅកាន់ទិសដៅអភិវឌ្ឍន៍ដ៏មានគុណភាពខ្ពស់ ។ ទីមួយ របរសេវាកម្មបានអភិវឌ្ឍន៍ឆាប់រហ័ស ហើយនាំឱ្យរចនាសម្ព័ន្ធនៃសេដ្ឋកិច្ចចិនបន្តមានភាពប្រសើរឡើង ។ ទីពីរ បរិយាកាសពាណិជ្ជកម្មកាន់តែល្អប្រសើរឥតឈប់ឈរ តួអង្គទីផ្សារបានកើនឡើងច្រើន ដែលបន្ថែមកម្លាំងចលករសម្រាប់ការអភិវឌ្ឍដ៏មានគុណភាពខ្ពស់នៃសេដ្ឋកិច្ច ។ ទីបី ការច្នៃប្រឌិតថ្មីសម្រាប់ការជំរុញការអភិវឌ្ឍបានសន្សំកម្លាំងកាន់តែច្រើនឡើងៗសម្រាប់ការអភិវឌ្ឍគុណភាពខ្ពស់នៃសេដ្ឋកិច្ចប្រទេសចិន ។
ទោះបីជាភាពមិនប្រាកដប្រជានៃការអភិវឌ្ឍបានកើនឡើង ក៏ប៉ុន្តែនិន្នាការដែលសេដ្ឋកិច្ចចិនរីកចម្រើនល្អប្រសើរជាយូរអង្វែងនឹងមិនផ្លាស់ប្តូរទេ នឹងផ្តល់ការគាំទ្រកាន់តែខ្លាំងឡើងដល់កំណើនសេដ្ឋកិច្ចពិភពលោក ។
អ្នកបកប្រែ:Sun Lingling