នាថ្ងៃទី២១ ខែវិច្ឆិកា ពិព័រណ៍កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ២០១៩និងជា វេទិកាទានឆឺកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានបើកសម្ពោធនៅទីក្រុងគុនមីញ។
ពិព័រណ៍កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកនេះមានរយៈពេល៥ថ្ងៃ នឹងរៀបចំជំរុញនូវប្រធានបទជាច្រើនដូចជា វិនិយោគនិងពាណិជ្ជកម្ម ការជ្រើសរើសបុគ្គលិកធនធានមនុស្សឆ្លងដែន វប្បធម៌និងទេសចរណ៍ ផលិតផលលក្ខណៈពិសេសនៃប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គ ផលិតផលឆ្នើមអន្តរជាតិជាដើម ដែលបានរៀបចំពន្លាពិព័រណ៍ចំនួន៥គឺ ពន្លាពិព័រណ៍អន្តរជាតិ ពន្លាពិព័រណ៍ផលិតផលឆ្នើមនៃប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គ ពន្លាពិព័រណ៍ទំនាក់ទំនងធនធានមនុស្សដោយឆ្លងដែន ពន្លាពិព័រណ៍ការរស់នៅដោយមានគុណភាពខ្ពស់ ពន្លាពិព័រណ៍ការវិនិយោគពាពិជ្ជកម្មនិងឧស្សាហកម្មបៃតង។
វេទិកាទានឆឺកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកនេះរៀបចំនៅក្រោមប្រធាមបទ“កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែននិងកសាងតំបន់ពិសោធន៍ពាណិជ្ជកម្មសេរី” នឹងផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ“បៃតងគូរ”គឺសេដ្ឋកិច្ចបៃតងនិងហិរញ្ញវត្ថុបៃតងក្នុងតំបន់ទន្លេឡានឆាង-មេគង្គ កិច្ចសហប្រតិបត្តិការវិនិយោគចិន-កម្ពុជា កិច្ចសហប្រតិបត្តិការវិនិយោគចិន-ឡាវ តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីចិន(យូណាន)ជាដើម។
ក្នុងនោះ នៅកិច្ចប្រជុំពិភាក្សាវិនិយោគចិន-កម្ពុជានិងកិច្ចប្រជុំពិភាក្សាវិនិយោគចិន-ឡាវដែលរៀបចំនៅថ្ងៃទី២១ខែវិច្ឆិកា អ្នកតំណាងដែលមកពីរដ្ឋាភិបាល សហគ្រាស សភាពាណិជ្ជកម្ម សមាគមនៃប្រទេសចិនកម្ពុជាឡាវបានធ្វើការផ្លាស់ប្តូរនិងឧទ្ទេសនាមតាមការជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគពាណិជ្ជកម្ម។ នៅកិច្ចប្រជុំពិភាក្សា ក្រុមហ៊ុនUnion គ្រុបនិងមហាវិទ្យាល័យហុងហឺបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីរួមគ្នាបង្កើត“ មជ្ឈមណ្ឌលច្នៃប្រឌិតថ្មីនិងបង្កើតអាជីវកម្មវប្បធម៌ចិន-កម្ពុជា” និងបានរៀបចំពិធីបើកស្លាក“មជ្ឈមណ្ឌលច្នៃប្រឌិតថ្មីនិងបង្កើតអាជីវកម្មវប្បធម៌ចិន-កម្ពុជា” ។ ក្រុមហ៊ុនPLOY GREENLAND(PGL)កម្ពុជា និងក្រុមហ៊ុនសៀងហៃគ្រប់គ្រងវិនិយោគបានចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ៕
អ្នកសារព័ត៌មាន៖Liu Ziyu Han Chengyuan Duan Jianxin
អ្នកបកប្រែ៖ លីហ្សា