ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសហុងកុងបានចាប់ផ្តើមធ្វើនៅថ្ងៃទី២៤ ខែវិច្ឆិកា ហើយនៅវេលាថ្ងៃត្រង់ថ្ងៃទី២៥ ខែវិច្ឆិកាបានបញ្ចប់ការងាររាប់សន្លឹកឆ្នោត ។ សូមបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិនេះបានចាប់ផ្តើមពីម៉ោង៧៖ ៣០នាទីព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា និងបានបញ្ចប់នៅម៉ោង ១០៖ ៣០នាទីយប់ថ្ងៃដដែល ។ គណៈកម្មាធិការគ្រប់គ្រងការបោះឆ្នោតបានប្រកាសថា អាសនៈចំនួន៤៥២នៃសង្កាត់ទាំង១៨ ត្រូវបានបង្កើតចេញអស់ហើយ ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាសង្កាត់ជាអង្គការថ្នាក់សង្កាត់របស់តំបន់ហុងកុង ដែលមានតួនាទីផ្តល់ជាមតិយោបល់ជូនរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសអំពីកិច្ចការពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃនិងកិច្ចការទូទៅរបស់ពលរដ្ឋហុងកុង ព្រមនិងចូលរួមកិច្ចការគ្រប់គ្រងតាមសង្កាត់ផងដែរ ។ ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិនេះជាសកម្មភាពបោះឆ្នោតនៅទូទាំងតំបន់ហុងកុងលើកទីមួយ បន្ទាប់ពីការកើតមានភាពរកាំរកូសស្តីពីការធ្វើវិសោធនកម្មលក្ខន្តិកៈច្បាប់ហុងកុងមក ៕
អ្នកបកប្រែ:Guo Xiangqing