យោងតាមកម្រិតវៃឆ្លាតនៃទីក្រុងគុនមីញកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មាននិងបណ្តាញអ៊ីនធឺណែតក៏ត្រូវបានជម្រុញទៅមុខក្នុងល្បឿនលឿនផងដែរ។ បច្ចុប្បន្ននេះ ទីក្រុងគុនមីញបានកសាងស្ថានីយ៍មូលដ្ឋាន 5G មានចំនួនជាង១០០០ សម្រេចបាននូវការគ្របដណ្តប់ជាប់គ្នានៅតំបន់សំខាន់ដូចជា តំបន់ក្រុងរណបទី១ សួនសាធារណៈឆុយហ៊ូ ទំនប់ហៃកិន មជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ មជ្ឈមណ្ឌលរដ្ឋបាលជាដើម។ ដល់ឆ្នាំ២០២០ តំបន់ទីក្រុងគុនមីញនឹងមានស្ថានីយ៍មូលដ្ឋាន5Gឡើងដល់ចំនួន២០០០៕
អ្នកសារព័ត៌មាន៖ Zhang Yanqun
អ្នកបកប្រែ៖ លីហ្សា