សហគ្រាសជាង១០០០បានចូលក្នុងតំបន់គុនមីញនៃតំបន់ពិសោធន៍ពាណិជ្ជកម្មសេរី

2019-11-26 13:48:23 |ប្រភព:yunnangateway

ដល់ថ្ងៃទី១៥ ខែវិច្ឆិកា  ស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រងទីផ្សារនៃតំបន់គុនមីញ(រួមទាំងតំបន់ខណ្ឌកួងទូនិងខណ្ឌអភិវឌ្ឍសេដ្ឋកិច្ចគុនមីញ)នៃតំបន់ពិសោធន៍ពាណិជ្ជកម្មសេរីចិន(យូណាន)បានទទួលនិងសម្រេចការងារចុះបញ្ជីសហគ្រាសចំនួន១១៤៤។ ក្នុងចំណោមនោះ  សហគ្រាសក្នុងស្រុកចិនមានចំនួន១១៣៧ ដើមទុនវិនិយោគចុះបញ្ជីសរុបដល់១៣.២៦៦ពាន់លានយ័ន  សហគ្រាសបរទេសចំនួន៧   ដើមទុនវិនិយោគចុះបញ្ជីសរុបដល់៨១០៥.២២ម៉ឺនដុល្លាអាមេរិក។  ក្នុងតំបន់ទាំងមូលបានបង្ហាញស្ថានភាពដែលប្រកបដោយកម្លាំងរស់រវើក។

ក្រៅពីសហគ្រាសចុះបញ្ជីក្នុងតំបន់មានភាពរស់រវើក    សហគ្រាស  និងអង្គការដែលមកសាកសួរព័ត៌មាន ទស្សនានិងអធិការកិច្ចក៏មានច្រើនផងដែរ។  មជ្ឈមណ្ឌលផ្តល់សេវាកម្មទូទៅនៃតំបន់គុនមីញបានរៀបចំការបណ្តុះបណ្តាលអាជីវកម្មសរុបដល់១៣ដង  កម្មវិធីបណ្តុះបណ្តាលរួមទាំង អនឡាញឆ្លងព្រំដែន  កិច្ចការពន្ធដារមជ្ឈត្តភាពច្បាប់ និងសេវាកម្មហិរញ្ញវត្ថុជាដើម  មនុស្សមកទទួលសេវាកម្មនិងទស្សនាជាង ១៤០០០ នាក់៕

អ្នកសារព័ត៌មាន៖ Zhang Yanqun

អ្នកបកប្រែ៖ លីហ្សា