ប្រទេសចិនចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

2019-11-27 17:43:16 |ប្រភព:CRI

ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា «របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៩​ស្តី​ពី​គោល​នយោបាយ​និង​ប្រតិ​បត្តិ​ការ​សម្រាប់​ទប់​ទល់​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ​របស់ប្រទេស​ចិន​»ត្រូវ​បាន​ចេញ​ផ្សាយ ។ លោក​ZhaoYingminអនុ​រដ្ឋមន្រ្តី​ក្រសួង​អេកូ​ឡូស៊ី​និង​បរិស្ថាន​ប្រទេស​ចិន​បាន​ថ្លែង​ថា ចាប់​ពី​ឆ្នាំ​២០១៨​មក កម្រិត​បញ្ចេញ​កាបូន​នៃ​ប្រទេស​ចិន​ត្រូវ​បាន​កាត់​បន្ថយ​ជា​បន្ត​បន្ទាប់ តទៅ​ថ្ងៃ​ក្រោយ នឹង​បន្ត​គ្រប់​គ្រង​ដោយមាន​ប្រសិទ្ធភាព​នូវ​ការ​បញ្ចេញ​ឧស្ម័ន​ពី​ផ្ទះ​កញ្ចក់ ក៏​ដូច​ជា​ជំរុញ​ការ​អភិវឌ្ឍ​បៃតង​និង​កាបូន​ទាបផង​ដែរ ។ លោក​បាន​ថ្លែង​ទៀត​ថា ភាគី​ចិន​នឹង​បន្ត​ដើរ​តួនាទី​ក្នុង​លក្ខណៈ​ស្ថាបនា​ដើម្បី​គាំពារ​ក្រប​ខណ្ឌ​ប្រព័ន្ធ​ពហុភាគី​និយម ប្រទេស​ចិន​រីក​រាយ​រួម​សហការជា​មួយ​បណ្តា​ភាគី​នានា ដើម្បី​ជំរុញ​មហាសន្និបាត​បម្រែបម្រួល​អាកាស​ធាតុ​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​នេះ​ឱ្យ​ទទួល​បាន​ផ្លែ​ផ្កា​ជា​វិជ្ជមាន ក្នុង​ន័យ​បង្កើត​មូល​ដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ដោយ​គ្រប់​ជ្រុង​ជ្រោយ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព៕

 

អ្នកបកប្រែ:Zheng Lei