មហាវិទ្យាល័យប៉ូលីសយូណានបណ្តុះបណ្តាលប៉ូលីសផ្លូវដែកនៃប្រទេសកេនយ៉ា

2019-11-28 17:19:37 |ប្រភព:yunnangateway

នាថ្ងៃទី២៦ ខែវិច្ឆិកា  សិក្ខាសាលាមន្ត្រីរាជការប៉ូលីសផ្លូវដែកនៃប្រទេសកេនយ៉ាលើកទីពីរឆ្នាំ២០១៩ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មចិនបានបើកនៅមហាវិទ្យាល័យប៉ូលីសយូណាន។

អ្នកទទួលខុសត្រូវនៃអាជ្ញាធរប៉ូលីសផ្លូវដែកជាតិកេនយ៉ាបានបង្ហាញថា យោងតាមផ្លូវដែកកេនយ៉ាដែលកសាងក្រោមជំនួយរបស់រដ្ឋាភិបាលចិនបានសាងសង់រួចរាល់និងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់  ដែលនេះទាមទារកាន់តែខ្ពស់លើសមត្ថភាពប្រតិបត្តិការការងាររបស់ប៉ូលីសផ្លូវដែក។ លោកសង្ឃឹមថានឹងឆ្លៀតឱកាសសិក្ខាសាលាលើកនេះដើម្បីរៀនសូត្រនិងស្វែងយល់ដោយផ្ចិតផ្ចង់នូវបទពិសោធន៍និងវិធីសាស្រ្តដ៏ល្អតាមការអនុវត្តច្បាប់កិច្ចការប៉ូលីសផ្លូវដែកនៃប្រទេសចិន  ជាមួយគ្នានេះនឹងធ្វើវិភាគទានក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កិច្ចការប៉ូលីសវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា  មហាវិទ្យាល័យប៉ូលីសយូណានបានចាប់ផ្តើមបណ្តុះបណ្តាលប៉ូលីសកេនយ៉ាជាលើកដំបូងនៅឆ្នាំនេះ  ពេលអនាគតភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរ  និងកិច្ចសហប្រតិបត្តិការលើផ្នែកជាច្រើនដូចជាការបណ្តុះបណ្តាលប៉ូលីសផ្លូវដែក  ការស្រាវជ្រាវកិច្ចការប៉ូលីស ការអនុវត្តកិច្ចការប៉ូលីសជាដើមឱ្យកាន់តែស៊ីជម្រៅ និងបង្កើនមិត្តភាពនៃភាគីទាំងបន្ថែមទៀត៕

អ្នកកាសែត៖ Wu Ping

អ្នកបកប្រែ៖ លីហ្សា