ថ្ងៃទី២៧ខែវិច្ឆិកា អង្គការសហប្រជាជាតិបានបើកធ្វើមហាសន្និបាតរំលឹកខួបអនុស្សាវរីយ៍ទិវាអន្តរជាតិស្តីពីការបញ្ចេញសំឡេងគាំទ្រប្រជាជនប៉ាឡេស្ទីន លោកXi Jinping ប្រធានរដ្ឋចិនបានផ្ញើសារអបអរសារទរចំពោះការបើកធ្វើមហាសន្និបាត។
លោកXi Jinpingបានគូសបញ្ជាក់ក្នុងសារលិខិតថា បញ្ហាបាឡេស្ទីនគឺជាបញ្ហាស្នូលនៃតំបន់មជ្ឈិមបូព៌ា ការដោះស្រាយបញ្ហាបាឡេស្ទីនដោយគ្រប់ជ្រុងជ្រោយនិងយុត្តិធម៌និងការសម្រេចបាននូវប្រទេសទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែលរួមរស់ជាមួយគ្នាដោយសន្តិភាពនិងរួមគ្នាអភិវឌ្ឍន៍ គឺសមស្របនឹងផលប្រយោជន៍រួមនៃសហគមន៍អន្តរជាតិ។ សហគមន៍អន្តរជាតិគួរតែគាំពារភាពសច្ចយុត្តិធម៌ ប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ គោលការណ៍ស្តីពីការប្រើដីប្តូរយកសន្តិភាពនិងទិសដៅចម្បងអំពីផែនការប្រទេសពីរ ដើម្បីបង្កើតបរិយាកាសដ៏ល្អប្រសើរសម្រាប់ការចាប់ដំណើរឡើងវិញនូវការចរចាសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល៕
អ្នកបកប្រែ:Li Zhanjing