ថ្ងៃទី២៨ខែវិច្ឆិកា ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍អំពីករណីដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហុងកុងឱ្យក្លាយទៅជាច្បាប់។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហុងកុងឱ្យក្លាយទៅជាច្បាប់ ទង្វើនេះបានជ្រៀតជ្រែកកិច្ចការហុងកុងនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងខ្លាំង រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ គឺជាទង្វើអនុត្តរភាពសុទ្ធសាធ រដ្ឋាភិបាលនិងប្រជាជនចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ។ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកកុំធ្វើតាមតែទំនើងចិត្តខ្លួនឯកទៀត បើមិនដូច្នោះទេប្រទេសចិនមុខជានឹងតបតវិញយ៉ាងដាច់ខាត ហើយផលវិបាកទាំងឡាយដែលកើតឡើងដោយសាររឿងនេះត្រូវទទួលខុសត្រូវដោយសហរដ្ឋអាមេរិកទាំងស្រុង៕
អ្នកបកប្រែ:Li Zhanjing