ប៉ុន្មានឆ្នាំកន្លងមកនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៃខេត្តយូណានត្រូវបានកែលម្អនិងលើកម្រិតដោយឥតឈប់ឈរ ហើយការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃទូរគមនាគមន៍នេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាក្នុងការបង្កើនល្បឿនសម្រាប់ការអភិវឌ្ឍបញ្ចូលគ្នានៃសេវាអ៊ីនធឺណែត ដែលញ៉ាំងឱ្យធនធានមនុស្សនិងធនធានបច្ចេកវិទ្យាប្រមូលផ្តុំគ្នា និងកែសម្រួលបរិយាកាសពាណិជ្ជកម្ម ។
ឆ្នាំនេះគឺជាឆ្នាំបើកទំព័រដំបូងនៃពាណិជ្ជកម្មសេវាកម្ម 5G ខេត្តយូណានបានពន្លឿនការដាក់ពង្រាយបណ្តាញអ៊ីនធឺណែតសេវា 5G ។ គិតដល់ចុងខែតុលាឆ្នាំនេះ ក្រុមហ៊ុនទូរគមនាគមន៍មូលដ្ឋានចំនួន ៣ បានសាងសង់ស្ថានីយ៍មូលដ្ឋានសេវា 5G ចំនួនប្រមាណ ១២០០ ក្នុងខេត្ត ដែលគ្របដណ្តប់លើមណ្ឌលស្វយ័ត(ទីក្រុង)ចំនួន១៦ និងភាគច្រើនស្ថិតនៅមជ្ឈមណ្ឌលរដ្ឋបាល តំបន់ទេសចរណ៍ តំបន់មណ្ឌលពាណិជ្ជកម្មស្នូល សាកលវិទ្យាល័យសំខាន់មន្ទីរពេទ្យសំខាន់ ប៉ូលគមនាគមន៍ តំបន់ឧទ្យានឧស្សាហកម្ម។ ល។
គេប៉ាន់ស្មានថាដល់ឆ្នាំ ២០២០ ស្ថានីយ៍មូលដ្ឋានសេវា 5G នឹងត្រូវបង្កើតថ្មីមានចំនួន ១.៨ ម៉ឺនកន្លែងដល់ឆ្នាំ២០២១ នឹងសម្រេចដាក់ពង្រាយជាទ្រង់ទ្រាយធំនូវបណ្តាញអ៊ីនធឺណែតសេវា 5G ដើម្បីបង្កើតបណ្តាញអ៊ីនធឺណែតសេវា 5G ដែលមានពហុស្រទាប់ ពេលនោះស្ថានីយមូលដ្ឋានសេវា 5G មានចំនួន ៣.៦ម៉ឺន ស្ថានីយមូលដ្ឋានសេវា 5G សរុបនឹងលើស ៥.៥៥ម៉ឺន ដែលមានអត្រា ៣%ក្នុងស្ថានីយ៍មូលដ្ឋានសេវា 5Gសរុបក្នុងប្រទេសចិន ។
ខេត្តយូណាននឹងខិតខំប្រឹងប្រែងប្រើរយៈពេលបីឆ្នាំ្ ដើម្បីលើកម្ពស់នូវសមត្ថភាពសេវាសាធារណៈគាំទ្រអ៊ីនធឺណែតដែលសាងសង់ដោយ“ឌីជីថលយូណាន”ហើយបង្រួញគម្លាតរបស់ខេត្តយូណាននិងខេត្តអភិវឌ្ឍន៍ដទៃឱ្យខ្លី ព្រមទាំងធ្វើឱ្យទីក្រុងគុនមីញឡើងដល់កម្រិតស្មើនឹងទីរួមខេត្តនៅភូមិភាគខាងកើតនៃប្រទេសចិន៕
អ្នកសារព័ត៌មាន៖ Chen Wenzhong
អ្នកបកប្រែ៖ លីហ្សា