កាលពីពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានចេញផ្សាយ « សំណើរអំពីការជំរុញការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់ » បានផ្តល់ជា “ ផែនទីបង្ហាញផ្លូវ “សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មចិនប្រកបដោយគុណភាពខ្ពស់ ដើម្បីណែនាំប្រទេសចិនឱ្យផ្លាស់ប្តូរពីប្រទេសធំផ្នែកពាណិជ្ជកម្មក្លាយជាប្រទេសខ្លាំងពូកែផ្នែកពាណិជ្ជកម្ម ។
បន្ទាប់ពីការដាក់ចេញ “ សំណើ “នេះ រចនាសម្ព័ន្ធនៃពាណិជ្ជកម្មចិននឹងត្រូវកែលម្អថែមមួយកម្រិតទៀត ថែមទាំងបានផ្តល់ការគាំទ្រដល់ពាណិជ្ជកម្មអេឡិចត្រូនិចនិងសេវាកម្មឆ្លងដែន ។ ប្រទេសចិននឹងចូលរួមការបង្កើតច្បាប់ពាណិជ្ជកម្មអន្តរជាតិយ៉ាងសកម្មក្នុងនាមជាតំណាងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបង្កើតប្រព័ន្ធពាណិជ្ជកម្មប្រកបដោយតុល្យភាព ។
ការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយគុណភាពខ្ពស់ជាតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយគុណភាពខ្ពស់ ។ ពាណិជ្ជកម្មនិងសេដ្ឋកិច្ចចិនសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងចីរភាព នឹងបញ្ជូននូវថាមពលវិជ្ជមានដល់ស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក ។
អ្នកបកប្រែ:Li Qingli