មន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនបានថែ្លងកាលពីថ្ងៃទី ៤ ខែធ្នូ ថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតនូវតំបន់គំរូសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ថ្មីសម្រាប់វិស័យកសិកម្ម ចំនួន ៤ កន្លែង។នៅត្រឹមឆ្នាំ ២០២៥ ប្រទេសចិននឹងកសាងឱ្យបានរួចរាល់នូវតំបន់គំរូសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ថ្មីសម្រាប់វិស័យកសិកម្ម ចំនួនជាង ៣០ កន្លែងនៅទូទាំងប្រទេសចិន។
តាមគម្រោងផែនការ នាពេលអនាគត ប្រទេសចិននឹងជំរុញការកសាងឧទ្យានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកសិកម្មថ្នាក់ជាតិ ប្រមាណ ៣០០ និងឧទ្យានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកសិកម្មថ្នាក់ខេត្ត ប្រមាណ ៣០០០ តាមរយៈលំនាំនៃតំបន់គំរូពោលដូចខាងលើ។តំបន់គំរូទាំងនេះនឹងបណ្ដុះបណ្ដាលអង្គភាពច្នៃប្រឌិតថ្មីដោយផ្តោតលើឧស្សាហកម្មឈានមុខគេ ក៏ដូចជាជំរុញបន្ថែមទៀតនូវកំណែទម្រង់និងការបើកទូលាយព្រមទាំងប្រមូលផ្តុំនូវធនធានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទូទាំងពិភពលោកសម្រាប់ការច្នៃប្រឌិតថ្មីនិងបង្កើតអាជីវកម្ម៕
អ្នកបកប្រែ:Wei Wei