ថ្ងៃទី ៤ ខែធ្នូ លោក LiKeqiang នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីនៃកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន។
អង្គកិច្ចប្រជុំបានចង្អុលបង្ហាញថា ត្រូវតែខិតខំអនុវត្តនយោបាយអាទិភាពផ្នែកឱកាសការងារ ធ្វើឱ្យល្អប្រសើរថែមមួយកម្រិតទៀតនូវវិធានការជំរុញការមានឱកាសការងារ ក៏ដូចជាប្រើប្រាស់នូវវិធានការមួយចំនួនដើម្បីផ្តល់ឱកាសការងារកាន់តែប្រសើរ។ កិច្ចប្រជុំនេះបានសម្រេចថា ត្រូវកែសម្រួលប្រព័ន្ធមូលនិធិធានារ៉ាប់រងការងារសម្រាប់ជនពិការ ដើម្បីលើកកម្ពស់ការងារដល់ជនពិការឱ្យកាន់តែប្រសើរ។ កិច្ចប្រជុំនេះបានអនុម័ត«សេចក្តីព្រាងច្បាប់ស្តីពីបទប្បញ្ញត្តិស្តីពីការទូទាត់ប្រាក់ឈ្នួលដល់កសិកម្មករ» តាមរយៈនីតិច្បាប់ដើម្បីដោះស្រាយបញ្ហាបំណុលប្រាក់ឈ្នួល៕
អ្នកបកប្រែ:Deng Qian