នាថ្ងៃទី ៥ ខែធ្នូ សកម្មភាពប្រមូលផ្តុំ“អ្នកការពារបឹងទានឆឺ”នៃទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិគុនមីញ " និងជាសកម្មភាពឃោសនាសម្រាប់អ្នកស្ម័គ្រចិត្តទីក្រុងអភិរក្សជីវចម្រុះត្រូវបានធ្វើឡើងនៅក្នុងឧទ្យានទឹកជ្រោះនៅទីក្រុងគុនមីញ។
នៅថ្ងៃដដែល អ្នកស្ម័គ្រចិត្ត ៥០០ រូបបានជួបជុំគ្នានៅឧទ្យានទឹកជ្រោះដើម្បីរៀបចំសកម្មភាពសេវាកម្មស្ម័គ្រចិត្តនៅនឹងកន្លែងដូចជា ល្បែងផ្គុំរូបនៃដងទន្លេបឹងទានឈឺ សន្និសីទកីឡាកម្សាន្តបែងចែងប្រភេទសំរាម“គូរដាមស្នាមស្លឹកឈើ ”“នគរសត្វនិងរុក្ខជាតិ” គូរផ្ទាំងគំនូរបឹងទានឆឺប្រវែង ១០០ ម៉ែត្រយាមល្បាតទន្លេផានឡុងជាដើម។ ខណ្ឌនីមួយៗនៃទីក្រុងគុនមីញក៏បានរៀបចំសកម្មភាពសេវាកម្មស្ម័គ្រចិត្តនានាក្នុងពេលតែមួយ។
រហូតមកដល់ពេលនេះទីក្រុងគុនមីញបានបង្កើតស្ថានីយ៍សេវាស្ម័គ្រចិត្តមានចំនួនជាង ២៥០០ កន្លែងនិងទីធ្លាសេវាស្ម័គ្រចិត្តសៀឡីហ្វឹងចំនួន ៥០ កន្លែង។ អ្នកស្ម័គ្រចិត្តដែលបានចុះឈ្មោះដោយឈ្មោះពិតក្នុងទីក្រុងទាំងមូលសរុបមានចំនួនជាង១១៤ លាននាក់អង្គការសេវាស្ម័គ្រចិត្តមានចំនួន ៤៦១៣ គម្រោងសេវាស្ម័គ្រចិត្តសរុបមានចំនួន ៦៨៨៦២ និងបានបង្កើតសមាគមលើកកម្ពស់សេវាកម្មស្ម័គ្រចិត្តគ្រប់ថ្នាក់មានចំនួន ១១ ៕
អ្នកការសែត៖ Pu Meiling
អ្នកបកប្រែ៖ លីហ្សា