មជ្ឈមណ្ឌលតាំងពិព័រណ៍និងលក់ផលិតផលល្បី ៗ ទាំង ១០ "ស្លាកអាហារបៃតង" បានបង្ហាញមុខនៅព្រលានយន្តហោះឆាងស៊ូទីក្រុងគុនមីញខេត្តយូណាន

2019-12-09 16:50:16 |ប្រភព:yunnangateway

ប៉ុន្មានថ្ងៃនេះ មជ្ឈមណ្ឌលតាំងពិព័រណ៍និងលក់ផលិតផលល្បីៗ ទាំង ១០ "ស្លាកអាហារបៃតង" បានបង្ហាញមុខនៅសាលរង់ចាំនៃព្រលានយន្តហោះអន្តរជាតិឆាងស៊ូគុនមីញ ផលិតផលលក្ខណៈពិសេសយូណានដែលភាគច្រើនជា ស្លឹកតែ  ថ្នាំចិនសែ  ផ្លែឈើនិងបន្លែស្រស់  ផលតិផលផ្កានិងគ្រាប់Nut មានគុណភាពយ៉ាងល្អប្រសើរនិងតម្លៃថោក  ដែលបានទទួលបានការស្វាគមន៍ពីអតិថិជន។ តាំងពីមជ្ឈមណ្ឌលតាំងពិព័រណ៍និងលក់ផលិតផលដំណើរការមក   ជារៀងរាល់ថ្ងៃសុទ្ធតែមានភ្ញៀវទេសចរជាច្រើនទិញផលិតផលលក្ខណៈពិសេសយូណាននៅទីនេះ៕

អ្នកកាសែត៖ Zhang Tong

អ្នកបកប្រែ៖ លីហ្សា