ចិននិងថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបតិ្តការផ្នែកសុខាភិបាលនិងសុខភាពនៃមូលនិធិពិសេសនៃកិច្ចសហប្រតិបតិ្តការឡានឆាង-មេគង្គ

2019-12-09 18:41:48 |ប្រភព:CRI

ថ្មីៗ​កន្លង​ទៅ​នេះ  លោក Lv Jian ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ថៃ​ និង​លោក Soranit អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​ សិក្សា​ស្រាវ​ជ្រាវ​និង​​នវានុវត្តន៍​​​បច្ចេកវិទ្យា​​នៃ​ប្រទេស​ថៃ​បាន​រួម​គ្នា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​អំពី​កិច្ច​សហប្រតិបតិ្តការ​ផ្នែកសុខាភិបាល​​និង​សុខភាពនៃ​​មូលនិធិ​ពិសេស​នៃ​កិច្ច​សហប្រតិបតិ្តការ​​ឡានឆាង-​មេគង្គ នៅ​ក្រុង​បាងកក រាជធានី​ប្រទេស​ថៃ ។

ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា លោក Lv Jian បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ ​នៅ​តំបន់​ទន្លេ​ឡានឆាង​និង​មេគង្គ ការងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​គ្រុន​ចាញ់ គ្រុន​ឈាម​និង​មេរោគ​បង្ក​ជំងឺ​ថ្លើម​​​ជាដើម​នៅ​តែជា​ភារកិច្ច​ដ៏​​ធ្ងន់​ធ្ងរ ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​តាម​បណ្តោយ​ទន្លេ​មេគង្គ ក្នុង​នោះ​បូក​រួម​ទាំង​ប្រទេស​ថៃ​ផង អនុវត្ត​ឱ្យ​បាន​កាន់​តែ​ស៊ី​ជម្រៅ​នូវ​គម្រោង​រួម​គ្នា​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​​ឆ្លងប្រទេស​ ។

ជា​ការ​ឆ្លើយ​តប លោក Soranit បានថ្លែង​​អំណរគុណ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​ផ្តល់​ការ​គាំ​ទ្រ​ដល់​ប្រទេស​ថៃ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបតិ្តការ​ឡានឆាង-​មេគង្គ ហើយ​ជឿ​ជាក់​ថា គម្រោង​ដែល​ទើប​ចុះ​ហត្ថលេខា​​នេះ​នឹង​ផ្តល់​ផល​​ប្រយោជន៍​ដល់​ប្រជាជនទាំង​ឡាយ​​ក្នុង​តំបន់ ក៏​ដូច​ជា​បង្ក​បង្កើត​ជា​បណ្តាញ​សុខាភិបាល​ប្រកប​ដោយ​និរន្តរភាព​ក្នុង​តំបន់​ផង​ដែរ ៕

អ្នកបកប្រែ:Guo Xiangqing