ការតាំងពិព័រណ៍ផលិតផលល្បីនៃគ្រឿងសំណង់ចិន (កម្ពុជា)ឆ្នាំ២០១៩ត្រូវបានប្រារព្ធដោយនៅទីក្រុងភ្នំពេញ

2019-12-10 17:13:54 |ប្រភព:yunnangateway

នាថ្ងៃទី០៥ដល់០៧ ខែធ្នូ  ការតាំងពិព័រណ៍ផលិតផលល្បីនៃគ្រឿងសំណង់ចិន នៅក្នុងប្រទេសកម្ពុជា ប្រចាំឆ្នាំ២០១៩ត្រូវបានប្រារព្ធដោយក្រសួងពាណិជ្ជកម្មចិននៅទីក្រុងភ្នំពេញ  យីហោដ៏ល្បីឈ្មោះជាច្រើនក្នុងប្រទេសចិនបានបង្ហាញមុខក្នុងពិព័រណ៍។  ពិព័រណ៍យីហោត្រូវបានទទួលរៀបចំដោយនាយកដ្ឋានកិច្ចការអភិវឌ្ឍន៍ពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មចិន  ឯកឧត្តម Wang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍ផលិតផលល្បីនៃគ្រឿងសំណង់ចិននាថ្ងៃទី០៦។

យោងតាមដំណឹងបានឱ្យដឹងថា  ការតាំងពិព័រណ៍ផលិតផលល្បីលើកនេះ ជាផ្នែកសំខាន់នៃសន្និសីទពិព័រណ៍ស្ថាបនាអន្តរជាតិកម្ពុជាឆ្នាំ២០១៩  ផ្ទៃដីពិព័រណ៍មានទំហំ៧០២គីឡូម៉ែត្រការ៉េ  ស្តង់ពិព័រណ៍មានចំនួន៧៨  និងមានចំនួន៤៦ក្រុមហ៊ុនដែលមកពី ទីក្រុងប៉េកាំង ខេត្តសានតុង ខេត្តជាំងស៊ូ ខេត្តក្វាងតុង ខេត្តហ្វូជៀន ខេត្តជឹជាំង និងបណ្តាខេត្តផ្សេងទៀតអញ្ជើញចូលរួមក្នុងពិធីពិព័រណ៍នេះ។ គ្រឿងបរិក្ខារដែលបានយកមកដាក់តាំងរួមមានសម្ភារៈសំណង់ បរិក្ខារក្នុងបន្ទប់ទឹក គ្រឿងលោហធាតុគ្រប់ប្រភេទ គ្រឿងម៉ាស៊ីនខ្នាតតូច។ល។

អ្នកកាសែត៖ Yu Jiangning

អ្នកបកប្រែ៖ លីហ្សា